adverise with khmeread 1

នំ​ផ្អែម​មួយ​នេះ​ជួយ​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល និង​សម្ពាធ​ឈាម​សឹង​មិន​ជឿ​នឹង​ភ្នែក​!

    ​ល្ង​និង​ទឹកឃ្មុំ​គឺជា​បន្សំ​មួយ​ដែលមាន​អត្ថប្រយោជន៍​សុខភាព​យ៉ាង​ល្អឥតខ្ចោះ​។ នំ​ល្ង​ទឹកឃ្មុំ​អាច​ប្រើ​ដើម្បី​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល និង​សម្ពាធ​ឈាម ជួយ​សម្រួល​ចរន្តឈាម​ហូរ និង​ទប់ស្កាត់​មិនឱ្យ​កើត​ជំងឺមហារីក​។ នំ​នេះ​ក៏​ពូកែ​ក្នុងការ​ព្យាបាល​ជំងឺ​បាក់​ទឹកចិត្ត និង​អាកា​រៈ​អស់កម្លាំង​ល្ហិតល្ហៃ​ផងដែរ​។ សរុប​ជារួម នំ​នេះ​ល្អឥតខ្ចោះ​សម្រាប់​រាងកាយ​ទាំងមូល​របស់​មនុស្ស​។ 

​    ​* គ្រឿងផ្សំ​
​    ​- ល្ង ១ ពែង​
​    ​- ទឹកឃ្មុំ ១ ពែង​
​    ​- អាច​ថែម ប្រេង​អូ​លីវ ប្រេង​អាល់​ម៉ុង ប្រេង​វ៉ុល​ណាត់ ទឹកក្រូច​ឆ្មា ឬ​ក្រូច​ភ្លា និង ឈើអែម​បន្តិចបន្តួច​។​

​    ​* របៀប​ធ្វើ​
​    ​លីង​ល្ង ៥ នាទី ប៉ុន្តែ​កុំឱ្យ​វា​ខ្លោច ហើយ​ដកចេញ​។ បន្ទាប់មក ដាក់​ទឹកឃ្មុំ​ក្នុង​ខ្ទះ​តូច​មួយ ហើយ​រំងាស់​វារ​ហូត​ទាល់តែ​ខាប់​ក្រាស់​។ រួចហើយ​ចាក់​ល្ង​ចូល ហើយ​បន្ថយ​ភ្លើង រួច​កូរ​ឱ្យ​សព្វ​។ បើកភ្លើង​រ៉ុយៗ​ប្រហែល ៥ ទៅ ១០ នាទី​ទៀត​។ បន្ទាប់​មកចាក់​វា​ចូល​ទៅលើ​បន្ទះ​ក្រដាស ឬ​ចាន​ក៏បាន ហើយ​ទុកឱ្យ​ត្រជាក់ ១៥ នាទី សឹម​ទទួលទាន ឬ​មិន​អ៊ីចឹង​អាច​យកទៅ​ទុក​ក្នុង​ទូទឹកកក​សិន​ក៏បាន​៕ ខ្មែររីដ

 

adverise with khmeread
ប្រភព៖ healthandnaturalmedicine

អ្នកនឹងចូលចិត្ត

មតិយោបល់