adverise with khmeread Boximage

ដើម្បី​រក្សា​សាច់ដុំ​ក្បាលពោះ ៦ កង់​ឱ្យ​ស្ថិតស្ថេរ​យូរអង្វែង​ត្រូវអនុវត្ត​តាម​វិធី​នេះ​!

​    ​អ្នក​ចង់​បញ្ចុះទម្ងន់​និង​ខ្លាញ់ ប៉ុន្ដែ​អ្នកខ្លាច​បាត់​សាច់ដុំ​ពោះ ៦​កង់​របស់​អ្នក ដែល​ខំ​ហាត់​ជា​យូរ​មកហើយ​មែន​ទេ​? អាន​អត្ថបទ​នេះហើយ​លោកអ្នក​ច្បាស់​ជា​លែង​បារម្ភ​ពី​បញ្ហា​នេះហើយ​!

​    ​នៅពេល​អ្នក​ចង់​បាត់​ជាតិ​ខ្លាញ់ អ្នក​បាន​ព្យាយាម​ញ៉ាំ​តម​តាម​ដែល​អាចធ្វើ​ទៅរួច ហើយ​ចៀសវាង​ម្ហូបអាហារ​ជាច្រើន​។ ទាំងនេះ​មិនមែនជា​ការចាំបាច់​ទេ លោកអ្នក​មិនត្រូវ​បង្អត់អាហារ​ខ្លួនឯង​បែបនេះ​ឡើយ​។ 

​    ​សំណាងល្អ​គេ​មាន​វិធី​ល្អ​មួយ​ដើម្បី​បំបាត់​ជាតិ​ខ្លាញ់​និង​រក្សា​សាច់ដុំ​ឱ្យ​ខ្លាំង និង​ថែមទាំង​អាច​ពិសា​អាហារ​ចូល​ចិត្តបាន​តាមចិត្ត​។ អា​ថ៍កំ​បាំង​គឺ​ជម្រើស​អាហារ​ដ៏​ឆ្លាត​វៃ​ដូចខាងក្រោម​។​

​    ​* ល្បិច​
​    ​- អ្នក​ត្រូវ​ញ៉ាំ​អាហារ​គ្រប់គ្រាន់ ដូច្នេះ​ខ្លួន​របស់​អ្នក​អាច​ទទួលបាន​ថាមពល​។​
​    ​- ញ៉ាំ​អាហារ​មានគុណ​ភាព និង​មាន​សុខភាព​ល្អ​។​

​    ​* ត្រូវ​ព្យាយាម​ញ៉ាំ​អាហារ​ខាងក្រោម​ឱ្យបាន​រាល់ថ្ងៃ​
​    ​- សាច់ ឬក៏​អាហារ​ផ្សេងទៀត​ដែល​សម្បូរ​ប្រូតេអ៊ីន (​ឧ​. ស៊ុត​)​។​
​    ​- អាហារ​ដែលមាន​ភាគរ​យ​ខ្ពស់​នៃ​ជាតិ​ខ្លាញ់​ល្អ​ដល់​សុខភាព​ដូចជា គ្រាប់​ធុញ្ញ​ជាតិ​, គ្រាប់​ផ្លែឈើ​, បឺ​រ​, ប្រេង​អូ​លីវ​, ប្រេងដូង​, ខ្លាញ់ត្រី​, ផ្លែ​បឺ​រ​...​។​
​    ​- បន្លែ​ដែលមាន​ជាតិ​សរសៃ​ច្រើន​។​
​    ​- អាហារ​ដែលមាន​ជាតិ​ម្សៅ​ច្រើន​។​
​    ​- ទឹកដោះ​និង​ផលិតផល​ទឹកដោះគោ​។ វា​នឹង​ល្អ​ប្រសិនបើ​ទឹកដោះគោ​នោះ​ជា​ទឹកដោះ​សរីរាង្គ​។​
​    ​- ផ្លែឈើ​ស្រស់​

​    ​* ញ៉ាំ​អាហារ​បែបនេះ​អាច​ស្រក​ខ្លាញ់ និង​រក្សា​សាច់ដុំ​ក្បាលពោះ​ដោយ​របៀប​ណា​?
​    ​ចម្លើយ​គឺ​ងាយ​បំផុត​។ លោកអ្នក​ត្រូវ​ហាត់ប្រាណ​ឱ្យ​ខ្លាំងក្លា ប៉ុន្តែ​ទន្ទឹមនឹងនេះ លោកអ្នក​ត្រូវ​បង្កើន​របប​អាហារ​ដូច​បាន​រ៉ាយរ៉ាប់​ខាងលើ អាស្រ័យ​លើ​ចំនួន​ម៉ោង​ដែល​បាន​ហាត់​កីឡា​។ ហាត់​ច្រើន​ម៉ោង ត្រូវ​ទទួលទាន​ឱ្យ​រាង​ច្រើន​ដើម្បី​បង្កើន​ថាមពល​។ ធ្វើបែបនេះ រាងកាយ​នឹងមិន​ឡើង​ទម្ងន់​នោះឡើយ ហើយ​ថែមទាំង​អាច​រក្សា​រាងកាយ​ឱ្យ​ស្អាត​ដដែល​៕ ខ្មែររីដ

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់