adverise with khmeread Hyy

នៅពេល​កូន​របស់​អ្នក​ចង់​ញាំ​ការ៉េម ធ្វើ​របស់​មួយ​នេះ​គេ​ញ៉ាំ​ទៅ​!

    ​សម្រាប់​កុមារ​និង​សូម្បី​មនុស្ស​ធំ អំឡុង​រដូវក្ដៅ​នេះ​គឺ​យើង​សម្លឹង​មុនគេ​គឺ​ការ៉េម​។​ក្រៅពីនេះ​យើង​ក៏​សម្លឹងមើល បង្អែម អាហារសម្រន់ ឬ​អាហារ​ផ្សេងទៀត​ផងដែរ​។ ប៉ុន្ដែ​រដូវក្ដៅ​គឺជា​ឱកាស​ដែល​ត្រូវ​ទទួលបាន​សុខភាព​ល្អ ហើយ​បង្អែម​ជាតិ​ស្ករ​នឹងមិន​ជួយ​ដល់​សុខភាព​លោកអ្នក​នោះទេ​។​

​    ​ដូច្នេះ​អ្វីដែល​យើង​ត្រូវធ្វើ​នៅពេល​មេឃ​ក្ដៅ​បែក​ក្រហែង គឺ​ស្រែ​ករក​ការ៉េម​? ការ៉េម​ចេក​អាចជួយ​អ្នក​បាន​ដោយ​គ្រាន់តែ​ធ្វើតាម​វីដេអូ​ខាងក្រោម ហើយ​អ្នក​ទាំងអស់គ្នា​នឹង​ចូលចិត្ត​។​

​    ​* គ្រឿងផ្សំ​៖ ចេក ឈើអែម (​មិនបាច់​ដាក់​ក៏បាន​) សូកូឡា​ខ្មៅ និង​នំខ្ញី​។​

​    ​* របៀប​ធ្វើ​
​    ​បក​ចេក​ដាក់​ក្នុង​ថង់​ប្លា​ស្ទិ​ចមួយ​រួច​ក្នុង​ទូទឹកកក​នៅ​កន្លែង​កក ២ ម៉ោង​។ រួច​យកទៅ​កិន​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក បន្ទាប់​យើង​នឹង​បាន​ការ៉េម​ញាំ​។ សម្រាប់​ឈើអែម​អ្នក​គ្រាន់តែ​រោយ​បន្តិច​ពីលើ​ដើម្បី​បង្កើន​រសជាតិ (​មិនបាច់​ដាក់​ក៏បាន​) និង​ពិសា​ជាមួយ​នំខ្ញី​៕ ខ្មែររីដ

 

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់