Yaya 11

ជីវប្រវត្តិ​ត្រួសៗ​របស់​អ្នកនាង Urassaya Sperbund

វិល​តាម​ពាក្យសន្យា​កាល​សប្តាហ៍​មុន ដែល​យើង​នឹង​លើកយក​ជីវប្រវត្តិ​សង្ខេប​របស់​អ្នកនាង Urassaya Sperbund ដែលមាន​ឈ្មោះ​ក្រៅ Yaya ដែលជា​តារា​សម្តែង​និង​ជាតា​រា​ម៉ូ​ដែល​។ នាង​កើត​នៅក្នុង​ខេត្ត Pattaya ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ​១៩៩៣ មាន​កំពស់ ១,៧១ ម៉ែត្រ នាង​ជា​ជនជាតិ​ថៃ​កាត់​ន័​រ​វែ​ស​។ នាង​មាន​បងប្អូន​ប្រុស​ស្រី​ចំនួន ៣​នាក់​។ តារា​រូបនេះ​ធ្លាប់​រៀន​នៅ​សាលា Bangkok និង​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ Chulalongkorn នាង​ថែមទាំង​អាច​និយាយ ៥​ភាសា​ទៀតផង​រួមមាន​ភាសា​ថៃ ភាសា​អង់គ្លេស ភាសា​ន័​រវេ​ស ភាសា​បារាំង និង ភាសា​អេ​ស្ប៉ា​ញ​។​

​មិត្ត​ជិត​ស្និ​ទ្ធិ​របស់​នាង​គឺ​អ្នកនាង Kimberly Ann Voltemas និង អ្នកនាង Margie Rasri Balenciaga ហើយ​តារា​ជើងចាស់​ដែល​នាង​ចូលចិត្ត​មាន​អ្នកនាង​ Anne Thongprasom និង​អ្នកនាង Warattaya Nilkuha (Jui)​។​

​នាង​ចាប់ផ្តើម​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចាប់តាំងពី​ឆ្នាំ ២០០៨ ហើយ Yaya មានឈ្មោះ​បោះ​សំឡេង​នៅ​ឆ្នាំ​២០១០ ក្នុង​រឿង Kularb Rai Narm និង​ រឿង 4 Huajai Haeng Koon Kao ។ ក្នុង​ឆ្នាំ ២០១០​ដដែល​នាង​បានទទួល​ពានរង្វាន់​ជាច្រើន​ដូចជា Seventeen Teen Choice Awards, Seesan Buntherng Awards, TV3 Fanclub Awards, Top Awards និង Mthai Top Talk Awards និង​ឆ្នាំ​បន្តបន្ទាប់​៕

​តើ​នៅ​សប្តាហ៍​ក្រោយ​និង​មាន​តារា​រូប​ណា​ដែល​ខ្មែរ​រីដ​លើកយក​បកស្រាយ​បន្ត​? ដូចនេះ​សូម​តាមដាន​ទាំងអស់គ្នា​!​

មតិយោបល់