adverise with khmeread Ecad08e4 0515 4aaf a9c5 0ee899121c3d

អង្គុយ​ផឹក​ត្នោត​ជូរ ក្បែរ​គ្នា​ស្តោះ​ទឹកមាត់ ឌឺដង​ពាក្យសំដី ប្រយុទ្ធ​គ្នា​មួយ​ប្រ៉ា​វ របួស​ទាំងសងខាង​៤​នាក់ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​២​ក្រុម អង្គុយ​ផឹក​ទឹកត្នោតជូរ ក្នុង​រោង​តែមួយ ខណៈពេល​ស្រវឹង​រៀងៗ​ខ្លួន​ម្ខាង​ស្តោះ​ទឹកមាត់​ទៅ​ដី ម្ខាង​ទៀត​ប្រកាន់ បង្ក​ពាក្យសំដី​រហូត​ឈានដល់​ហិង្សា វាយ​គ្នា​រងរបួស​ធ្ងន់​៤​នាក់ ត្រូវ​សមត្ថកិច្ច​ធ្វើ​អន្តរាគមន៍​ និង​បញ្ជូនទៅ​ពេទ្យ។​

    ហេតុការណ៍​ប្រយុទ្ធ​គ្នា​នេះ​បាន កាលពី​វេលា​ម៉ោង៩​យប់​ថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៦ នៅ​ចំណុច រោង​ទឹកត្នោតជូរ​មួយកន្លែង​នៅ​ខាងកើត​ផ្សារ​ទួល​ពង្រ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ទាំងអស់​៤​នាក់ នោះ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា អ្នកណា​ជា​ជនរងគ្រោះ​អ្នកណា​ជា​ជនបង្ក​នៅឡើយ​ទេ ព្រោះ​ពេល​ទី​ដល់​កន្លែងកើតហេតុ ទាំង​៤​នាក់​នៅ​សុទ្ធ​តែមាន​របួស​ប្រឡាក់​ឈាម​ទាំងអស់។​

    ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​គេ​ស្គាល់ឈ្មោះ​៣​នាក់​ទី​១-​ឈ្មោះ សន សំ​អូន អាយុ​២២​ឆ្នាំ កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​កើតហេតុ, ​ទី​២-​ឈ្មោះ សន សា​វី ២៣​ឆ្នាំ មុខរបរ​បើកឡាន​ដឹក​ឥ​វ៉ាន់ ទាំង​២​នាក់​ជា​បងប្អូន​បង្កើត​និង​គ្នា រស់នៅភូមិ​ខ្លុំ ឃុំ​ពាម​ទា ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង នឹង​ទី​៣-​ឈ្មោះ មាន ម៉ើ អាយុ ២០​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ​ភូមិវាល ឃុំខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​

    ប្រភព​បន្តថា មុនពេល​កើតហេតុ គឺមាន​បុរស​ក្រុម​មាន​គ្នា​ជាង​១០​នាក់ មក​ចូលមក​ផឹក​ទឹកត្នោតជូរ​នៅ​រោង​លើ​តាំងពី​ព្រលប់ រហូត​ជិត​ដល់​ម៉ោង​កើតហេតុ មាន​ម្ខាង​ខាកស្តោះ​ទឹកមាត់​ទៅ​ដី​ជា​ច្រើនដង ធ្វើឱ្យ​ម្ខាង​ទៀត មានការ​ប្រកាន់​ក្តៅក្រហាយថា ស្តីឱ្យ​ពីរ​បី​ម៉ាត់ បង្ក​ទៅជា​ជម្លោះ​ពាក្យសំដី ដល់​ថ្នាក់​កាច់​ដំបង កាច់​ជើង​គ្រែ​ដែល​ជាប់​ដែកគោល​វាយ​សំពង ពី​ម្ខាង​ទៅ​ម្ខាង​រហូត​របួសធ្ងន់​រាងខ្លួន។​

    ក្នុងនោះ​មាន​ម្នាក់​រងរបួស​ធ្ងន់​ដល់​ថ្នាក់​សន្លប់ ត្រូវបាន​មិត្តភក្តិ​ដឹក​ទៅ​មន្ទីរពេទ្យ​ក្បែរ​នោះ ក្រោយមក​ក៏មាន​ប្រជាពលរដ្ឋ​ទូរស័ព្ទ​សុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ទៅដល់​និង​ឃាត់ខ្លួន​បុរស​ម្នាក់​ដែលមាន​របួស​ពេញ​ខ្លួន តែ​ដោយ​របួសមាន​ឈាមច្រើន ទើបសមត្ថកិច្ច ​បា​នប​ញ្ចូ​ន​ជនសង្ស័យ​ទាំង​៤​នាក់​ទៅ​ចាក់​ថ្នាំ​រុំ​របួស​សិន ចាំ​រួចរាល់​ហើយ​យកមក​ប៉ុស្តិ៍នគរបាល​ចោមចៅ ដើម្បី​សាកសួរ​រក​ខុសត្រូវ ព្រោះ​ពេល​ភ្លាមៗ​ម្នាក់​សុទ្ធ​តែមាន​របួស​រៀងៗ​ខ្លួន៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់