adverise with khmeread Afasdf

កុំ​មើលងាយ​គ្រាប់​ល្ហុង​! វា​ជា​ថ្នាំ​ព្យាបាល​ជំងឺ​ជាច្រើន​មុខ​

    ​មនុស្ស​ភាគច្រើន​ញ៉ាំ​ល្ហុង​ហើយ​គឺ​ដឹង​តែ​បោះចោល​គ្រាប់ ព្រោះ​មិនបាន​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា​។ គ្រាប់​ល្ហុង​អាច​បង្ការ​និង​ព្យាបាល​ជំងឺ​ជាច្រើន​ទាក់ទង​ទៅនឹង​ពោះវៀន ថ្លើម ព្រូន​អៀន​និង​គ្រុនឈាម​។​

​    ​នេះ​ជា​អត្ថប្រយោជន៍​នៃ​ការ​ពិសា​គ្រាប់​ល្ហុង​៖

​    ​១. សុខភាព​ថ្លើម​
​    ​សារធាតុចិញ្ចឹម​មាននៅ​ក្នុង​គ្រាប់​ល្ហុង​អាចជួយ​អ្នក​ជាមួយនឹង​ជំងឺ​ក្រិន​ថ្លើម​។ កិន​គ្រាប់​ល្ហុង ៥ ទៅ ៦ គ្រាប់​លាយ​ជាមួយ​ទឹក ឬក៏​អាហារ​របស់​អ្នក​។ ធ្វើបែបនេះ​រយៈពេល ៣០ ថ្ងៃ​។ វា​នឹង​ជួយ​អ្នក​ពី​ជំងឺ​នេះ​និង​ជួយ​បន្សាប់​ជាតិពុល​ក្នុង​ថ្លើម​។​

​    ​២. សុខភាព​តម្រងនោម​
​    ​គ្រាប់​ល្ហុង​នឹង​ជួយ​បង្ការ​លោកអ្នក​ពី​ការ​ខូច​តម្រងនោម និង​ពង្រឹង​សុខភាព​តម្រងនោម​រប​ស់​អ្នក​។ 

​    ​៣. គុណសម្បត្តិ​ប្រឆាំងនឹង​ការ​រលាក​
​    ​គ្រាប់​ល្ហុង​មាន​សារធាតុ​ប្រ​ឆាង​ការ​លាក ដែល​ធ្វើឱ្យ​ពួកវា​ល្អ​សម្រាប់​ជំងឺ​រលាក​សន្លាក់ កន្ទួល​ក្រហម ជំងឺ​សន្លាក់ និង​ការឈឺចាប់​ផ្សេងៗ​។ 

​    ​៤. បង្ការ​បាក់តេរី​និង​មេរោគ​
​    ​គ្រាប់​ល្ហុង​អាច​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​មេរោគ និង​ព្យាបាល​ជំងឺ​ច្រើន​ដូចជា ក្រ​ពេញទី​រ៉ូ​អ៊ី​ទ និង​គ្រុនឈាម ហើយ​ពួកវា​អាច​សម្លាប់​បាក់តេរី​បង្ក​គ្រោះថ្នាក់​ដូចជា E. Coli, Staph និង Salmonella ។​

​    ​៥. ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក​
​    ​ភ្នាក់ងារ​ក្នុង​គ្រាប់​ល្ហុង​អាច​បញ្ឈប់​ពី​ការលូតលាស់​នៃ​កោសិកា​មហារីក​និង​ដុំ​សាច់​។ គ្រាប់​វា​មាន​សារធាតុ Isothiocyanate ដែល​ល្អ​សម្រាប់​អ្នកមាន​ជំងឺមហារីក​ឈាម មហារីក​ពោះវៀនធំ មហារីក​ដោះ មហារីក​ក្រពេញ​ប្រូ​ស្តា​ត និង​ជំងឺមហារីក​សួត​។ 

​    ​៦. បំផ្លាញ​ប៉ារ៉ាស៊ីត​
​    ​គ្រាប់​ល្ហុង​មាន​ពពួក​អាល់​កា​ឡាំង​ដែល​គេ​ស្គាល់​ថា​ជា Carpaine អាចជួយ​ក្នុងការ​សម្លាប់​ប៉ារ៉ាស៊ីត Ameba និង ព្រូន​អៀន​ក្នុង​ពោះវៀន​។ ហើយ​វា​ក៏​អាច​បំ​លែង​អាហារ​ទៅជា​ប្រូតេអ៊ីន​ផងដែរ​។​

​    ​៧. ថ្នាំ​ពន្យា​កំណើត​ធម្មជាតិ​
​    ​គ្រាប់​ល្ហុង​ត្រូវបាន​គេ​ប្រើ​ជា​ថ្នាំ​ពន្យា​កំណើត​បែប​ធម្មជាតិ​សម្រាប់​បុរស​និង​នារី ពីព្រោះ​ពួកវា​អត់​មាន​ផលប៉ះពាល់​អ្វី​ទាំងអស់​។ 

​    ​៨. ជួយ​ដល់​ការរំលាយ​អាហារ​
​    ​គ្រាប់​ល្ហុង​មាន​អង់​ហ្ស៊ី​ម Papain ដែល​ជួយ​ដល់​ការរំលាយ​អាហារ​។ 
​    ​* ធ្វើ​ដូចម្ដេច​ញាំ​គ្រាប់​ល្ហុង​? អ្នក​អាច​ញាំ​វា​ឆៅ ដោយ​ការ​ទំពា ឬ​កិន​ឱ្យ​ម៉ដ្ឋ​ក្នុង​ទឹកដោះគោ ទឹកឃ្មុំ ឬក៏​ជាមួយនឹង​អាហារ​ផ្សេង​។​

​    ​ចំណាំ​៖ ស្ត្រី​មាន​ផ្ទៃពោះ​មិនគួរ​ប្រើប្រាស់​វា​ទេ ពីព្រោះ​វា​នឹងធ្វើ​ឱ្យមាន​ទឹកដោះ​ច្រើន​ជ្រុល​៕ ខ្មែររីដ

adverise with khmeread
ប្រភព៖ healthybiofood

អ្នកនឹងចូលចិត្ត

មតិយោបល់