adverise with khmeread 50529857 1bbe 4f66 ba4c 2ac6b66517e6

ឡិច​ស៊ីស​បើក​បុក​កាមរី​ហាយ​ប្រ៊ី​ត​ពីក្រោយ​រួច​បន្ត​ទៅបុក​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​បាក់​អស់​៤​ផ្ទាំង​

    ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ដ​ឡិច​ស៊ីស ​RX300​ មួយគ្រឿង​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​គូទ​រថយន្ដ​កាមរី​ហាយ​ប្រ៊ី​ត​ពីក្រោយ​ពេញទំហឹង​ ហើយ​បន្ត​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្ដាលឱ្យ​បាក់​អស់​ចំនួន​៤​ផ្ទាំង​ បណ្តាលឱ្យ​រថយន្ដ​រង​ការខូចខាត​ទៅមុខ​លែងរួច​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​ និង​១០​នាទី​យប់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស នៅ​ចំណុច​ខាងមុខ​ភោជនីយដ្ឋាន ប៉ោ​កី ស្ថិតក្នុង​សង្កាត់ បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

    ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​មាន​រថយន្ដ​កាមរី​ហាយ​ប្រ៊ី​តព​ណ៍ស​គ្មាន​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស ទិសដៅ​ពី​ត្បូង​ទៅ​ជើង។ លុះ​ពេលមកដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ដ​មួយគ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស ​RX300 ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នុំពេញ ​2AH-4532 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​ស្រប​ទិស​គ្នា បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​រថយន្ដ​កាមរី​ហាយ​ប្រ៊ី​ត​ពេញទំហឹង​បណ្ដាល​រង​ការខូចខាត ហើយ​រថយន្ដ​នៅ​មិន​អស់​ល្បឿន​រេ​ចង្កូត​បន្ត​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​បាក់​អស់​ចំនួន​៤​ផ្ទាំង​ទើប​ទៅមុខ​លែងរួច​។​

    ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ដ​បង្ក​បាន​ចុះ​ពី​រថយន្ដ​បម្រុង​គេចខ្លួន​តែ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែងកើតហេតុ​ចាប់​ឃាត់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច​។​

    ក្រោយមក​កម្លាំង​ជំនាញ​បាន​ជុះ​ធ្វើការ​វាស់វែង​យក​រថយន្ដ​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់