adverise with khmeread 6c490d0d 4bc1 478b 8de5 daf38661b96c

រថយន្ដ​ឡិច​ស៊ី​ស ​RX330 បើក​បុក​បង្កាន់ដៃស្ពាន​ជ្រោយចង្វារ​ចាស់​

    ភ្នំពេញ ៖ សង្សារ​មួយគូ​បើករថយន្ដ​ឡិច​​ស៊ី​ស​ RX330​ មួយគ្រឿង​ឡើង​ស្ពាន​ជ្រោយចង្វារ​ចាស់​រេ​ចង្កូត​ទៅបុក​បង្កា​ន់​ដៃ​ស្ពាន​ បណ្ដាលឱ្យ​រង​ការខូចខាត​ និង​រថយន្ដ​ដាច់​កាឡេ​ទៅមុខ​លែងរួច តែ​មិន​បណ្ដាលឱ្យមាន​អ្នករងរបួស​នោះទេ​។​

    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​០២​ និង​៤៥​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ នៅលើ​ស្ពាន​ជ្រោយចង្វារ​ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ដ​បង្ក​ម៉ាក​ឡិច​​ស៊ីស ​RX330 ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ​ 2AJ-1008 បើកបរ​ដោយ​សង្សា​មួយគូ​ធ្វើដំណើរ​ឡើង​ស្ពាន​ជ្រោយចង្វារ​ច្រាស់​ទិសដៅ​ពី​លិចទៅ​កើត។​

    លុះ​ពេលមកដល់​ចំណុចកើតហេតុ​រថយន្ដ​បាន​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​ជ្រុល​ទៅបុក​រនាំង​បង្កាន់ដៃស្ពាន​ បណ្ដាលឱ្យរ​ង​ការខូចខាត​។ ចំណែក​រថយន្ដ​ដាច់​កាឡេ​ខាងមុខ​ផ្នែក​ខាងឆ្វេង​និង​អូស​ប្រហែល​២០​ម៉ែត្រ​ទើប​ទៅមុខ​លែងរួច​។​

    ក្រោយពី​កើតហេតុ​ម្ចាស់​រថយន្ដ​មិនបាន​រត់គេចខ្លួន​ទៅណា​នោះទេ។ បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ និង​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​ស្ទួ​ច​យក​រថយន្ដ​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់