adverise with khmeread B7540ecf d661 41bf 9f45 87c2ec627a5a

ឃាត់​យុវជន​ប្រុស​-​ស្រី​៨ នាក់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន

    ភ្នំពេញ ៖ កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ បានធ្វើការ ឃាត់ខ្លួន​យុវជន​ប្រុស​-​ស្រី​បាន​ចំនួន​០៨ នាក់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ និង​ចែកចាយ​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច ផ្ទះ​អង្ការ ភូមិ​ព្រែក​ទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ វេលា​ម៉ោង​១២ និង​៣០​នាទី ឈានចូល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦​។ 

    មន្ត្រី​អាវុធហត្ថ​ខណ្ឌមានជ័យ បានឱ្យដឹងថា ដោយមាន​ការ​រាយ​ការ​ពី​ប្រជាពលរដ្ឋ ដែល​នៅ​ជិតខាង​ថា​មាន​ក្មេង ស្ទាវ កំពុង​ប្រមូល​ផ្ដុំគ្នា ជា​រៀងរាល់​យប់ រកតែ​ដេក​ពួន​ពុំបាន ឃើញ​ដូចនេះ ទើប​កម្លាំង​ខណ្ឌមានជ័យ ចុះទៅ​កំណត់​ទីតាំង រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន មនុស្ស​ប្រុស​ស្រី​បាន​ចំនួន ០៨ នាក់​នោះ។ 

    មន្ត្រី​អាវុធហត្ថ​ខណ្ឌមានជ័យ​បន្តថា ជនសង្ស័យ​១-​ឈ្មោះ នុត សុខន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មានមុខ​របរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ដំណាក់​ធំ ក្នុង​ខណ្ឌមានជ័យ​, ០២.​ឈ្មោះ ក្រូច សុខ​ឡេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់នៅ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​, ០៣.​ឈ្មោះ ហេង គីម ស្រៀ​ង ភេទ​ប្រុស អាយុ​១៨ ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ​, ០៤.​ឈ្មោះ ថា​ដា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់នៅ ភូមិ​ព្រែក​ទាល់ ខណ្ឌមានជ័យ​, ០៥.​ឈ្មោះ ឡយ គីម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ដំណាក់​ធំ ខណ្ឌមានជ័យ​, ០៦.​ឈ្មោះ យ៉​ន ចាន់​ធី ភេទ​ស្រី អាយុ​១៦​ឆ្នាំ ស្នាក់​ភូមិ ព្រែក​ទាល់ ខណ្ឌមានជ័យ​, ០៧.​ឈ្មោះ ហុច លីហ្សារ ភេទ​ស្រី អាយុ​១៦​ឆ្នាំ ស្នាក់​ភូមិ ព្រែក​ទាល់ ខណ្ឌមានជ័យ​, និង០៨.​ឈ្មោះ ហេង គីម​ស្រៀ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​ទាល់​។


 
    វត្ថុតាង​ចាប់យក​រួមមាន ៖ ០១. ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​០១​កញ្ចប់​, ០២. ជញ្ជីង​ថ្លឹង​ថ្នាំ ចំនួន​០១​គ្រឿង​, ០៣. ទូរ​ស័​ទ្ទ​ដៃ ចំនួន​០៣​គ្រឿង​, ០៤. ដែកកេះ ០២, ០៥. ថង់​ច្រកថ្នាំ​មួយចំនួន​, ០៦. ដាវ​០១​ដើម​, ០៧. ម៉ូតូ ចំនួន​០១​គ្រឿង​, ០៨.​កង់​ចំនួន ០១​គ្រឿង។ 

    ជនសង្ស័យ និង​វត្ថុតាង ត្រូវ​កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ កំពុង​កសាង​សំណុំរឿង​ប​ញ្ចូ​ន​កងរាជអាវុធហត្ថ​រាជធានី ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់