adverise with khmeread B3ba7d42 d239 4e91 9581 320c09fbae52

តោះ​! នាំគ្នា​មើលមុខ​ចោរលួច​ឡាន​៣​នាក់​

    ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​ករណី​លួច​យក​រថយន្ត​ ត្រូវបាន​ប៉ូលិស​ខណ្ឌមានជ័យ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៥ មិថុនា ​ឆ្នាំ​២០១៦​ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​រថយន្ត​ កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​៨​ មិថុនា​កន្លងទៅ។​

    ប៉ូលិស​និយាយថា កាលពី​ថ្ងៃទី​៨ ​មិថុនា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​២​ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​នៅ​ចំណុច​មុខផ្ទះ​លេខ០៦ ផ្លូវ​១២ ភូមិទ្រា​៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ មាន​ករណី លួច​យក​រថយន្ត​កើតឡើង ០១​លើក បង្កឡើង​ជនសង្ស័យ​៣នាក់។​

    ប៉ូលិស​បន្តថា ១-​ឈ្មោះ ជិន ប៊ុន​រ័ត្ន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ ត្រពាំង​ថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ឃាត់ខ្លួន, ២-​ឈ្មោះ ម៉ូ​វ ចំរើន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ ផ្ទះ​លេខ១២៩៩ ផ្លូវលំ ភូមិ ទ្រា​៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឃាត់ខ្លួន ​និង​៣-​ឈ្មោះ ម៉េ​ត បញ្ញា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ជាង​ជួសជុល​រថយន្ត ផ្ទះជួល ផ្លូវលំ ភូមិទ្រា​៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឃាត់ខ្លួន។​

    ចំណែក​ជ​រងគ្រោះ​ឈ្មោះ ឌឿ​ង រិទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិក​ក្រុមហ៊ុន ស្រា​បៀ​គី​ណេ​ស​ ស្នាក់​នៅផ្ទះ​លេខ០៦ ផ្លូវ​១២ ភូមិទ្រា​៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    រីឯ​វត្ថុតាង​ចាប់យក​៖ រថយន្ត​០១​គ្រឿង​ម៉ាក ស៊ី​អវី​ (CRV) ពណ៌សំបក​ឪឡឹក សេរី​១៩៩៧ ពាក់​ស្លាក​លេខ ភ្នំពេញ 2D 9488។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ ឌឿ​ង រិទ្ធី បាន​ជិះ​រថយន្ត​១​គ្រឿង​ម៉ាក​ស៊ី​អវី​ (CRV) ពណ៌​សំបក​ឪឡឹក សេរី​១៩៩៧ ពាក់​ស្លាក​លេខ ភ្នំពេញ 2D 9488 មក​ចត​ទុក​នៅមុខ​ផ្ទះ​លេខ​០៦ ផ្លូវ​១២ ភូមិទ្រា​៤ សង្កាត់ស្ទឹងមានជ័យ ​(​ចំណុចកើតហេតុ​)​។  រួច​បាន​ទុក​ឯកសារ​សម្គាល់​ពាក់ព័ន្ធ​រថយន្ត​មួយចំនួន​នៅក្នុង​រថយន្ត ហើយក៏​បាន​ចូល​សម្រាក​នៅក្នុង​ផ្ទះ។​

    លុះ​មកដល់​វេលា​ម៉ោង​២​ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​០៨ ​មិថុនា ​ឆ្នាំ​២០១៦ ជនរងគ្រោះ​បាន​ភ្ញាក់​ពី​ដំណេក​មក​មើល​ស្រាប់តែ​បាត់​រថយន្ត​មិនឃើញ ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ ប៉ុស្តិ៍​ស្ទឹងមានជ័យ​។​

    រហូតមកដល់​ថ្ងៃទី​១៥​ ​មិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​រសៀល​ជនរងគ្រោះ​និង​គ្រួ​សារបាន​ប្រទះឃើញ​ជនសង្ស័យ​ឈ្មោះ ជិន ប៊ុន​រ័ត្ន កំពុងបើក​រថយន្តរ​បស់​ខ្លួន​ដែល​បាត់​នៅក្នុង​យានដ្ឋាន​ហេង​ហេង ភូមិទ្រា​៤ សង្កាត់ស្ទឹងមានជ័យ ក៏​រាយការណ៍​ប្រាប់​កម្លាំង​ប៉ូលិស​ស្ទឹងមានជ័យ​តាម​ទូរស័ព្ទ។​

    ភ្លាមនោះ​កម្លាំង​ប៉ូលិស​បាន ចុះទៅ​ឃាត់ខ្លួន​ឈ្មោះ ជិន ប៊ុន​រ័ត្ន ធ្វើការ សាកសួរ​ទើប​ឈ្មោះ ជិន ប៊ុន​រ័ត្ន បាន​ឆ្លើយ​សារភាពថា​រថយន្ត​ម៉ាក​ស៊ី​អវី ពណ៌​សំបក​ឪឡឹក​ដែល​កំពុង​ជិះ​បាន​ទិញ​ពី​ឈ្មោះ ម៉ូ​វ ចំរើន និង ឈ្មោះ ម៉េ​ត បញ្ញា នៅ​យានដ្ឋាន​ហេង​ហេង។ ខណៈនោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៣​នាក់​យកមក​សាកសួរ​តែម្តង។​

    ក្នុងនោះ​សមត្ថកិច្ច​បាន​ចាប់យក​វត្ថុតាង រថយន្ត​០១​គ្រឿង​ម៉ាក​ស៊ី​អវី​ (CRV) ពណ៌សំបក​ឪឡឹក សេរី​១៩៩៧ ពាក់​ស្លាក​លេខ ភ្នំពេញ 2D 9488 ​មក​ខណ្ឌ​ដើម្បី​ចាត់ការ​បន្ត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់