12147bf2 c99c 418f 99de fd9719cd43ad

គ្រាន់តែស្រែកថាចោរៗ! យុវជន​ម្នា​ក់នេះលោត​ពីលើផ្ទះ​ជាន់​ទី​៣​ស្លាប់​

    ភ្នំពេញ ៖ យុវជន​ម្នា​ក់លោត​ពីលើផ្ទះ​ជាន់​ទី​៣ បណ្តាល​ឱ្យស្លាប់  នៅ​ថ្ងៃទី​១៦ ខែ​មិថុនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល២ ​និង​៥៥នាទី​រំលង​អា​ធ្រា​ត្រ កើតឡើង​នៅ​ចំណុច​ផ្ទះ​លេខ៣៣ ផ្លូវ​លេខ​១១៨ ក្រុមទី​១៤ ភូមិ​៤ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ពុំ​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​២០​ឆ្នាំ ជនជាតិខ្មែរ ពាក់​អាវដៃវែង ពណ៌ ខៀវចាស់ ស្លៀកខោ​ជើង​ទ្រ័​ការ ពណ៌​ក្រហម។ ​ចំណែក​ម្ចាស់ផ្ទះ​ឈ្មោះ ឡាំង ទី ភេទ​ប្រុស អាយុ៤៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មន្ត្រីប៉ូលិស​នាយកដ្ឋាន​បច្ចេកទេស វិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ។​

    តាម​ការបំភ្លឺ​របស់​សាក្សី​ នៅ​ក​ន្លែង​កើតហេតុ​ឈ្មោះ ស៊ឹម វាសនា ភេទ​ប្រុស អាយុ ៣៨  ឆ្នាំ ជនជាតិខ្មែរ មុខរបរជាង​កាត់​កញ្ចក់ បាន​អះអាងថា នៅ​ថ្ងៃទី​១៦ ខែ​មិថុនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល២ ​និង​៥៥ នាទី​រំលង​អា​ធ្រា​ត្រ (សព) បាន​ឡើងទៅ​លើផ្ទះ​លេខ៣៣ ផ្លូវ​លេខ​១១៨ ជាន់​ទី​៣ ដែលមាន​បន្ទប់​ជួល។​

    ពេលនោះ​ម្ចាស់ផ្ទះ​បាន​ដេញ​ចុះមក​វិញ ស្រាប់តែ (​សព​) បាន​ទៅ​គោះទ្វារ​បន្ទប់​ស្រី​ម្នាក់​ដែល​ជួល​ស្នាក់ នៅតែ​ម្នាក់ឯង។ ស្រី​នោះបាន​ស្រែក​ចោរៗ ទើប (​សព​) បាន​រត់ចេញ ហើយ​លោត​ចុះមក​ក្រោម បណ្តាល​ឱ្យ​ស្លាប់​តែម្តង។​

    បច្ចុប្បន្ន​សព បាន​បញ្ជូនទៅ​តម្កល់ទុក​នៅ​ឈាបនដ្ឋាន​វត្ត​ញាណ​រង្សី ដើម្បី​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

អ្នកនឹងចូលចិត្ត

មតិយោបល់