adverise with khmeread 3

រហ័ស​ពេក​ទេ​ដឹង​! ប្រទះឃើញ Taylor Swift ថើប​គ្នា​ជាមួយ Tom Hiddleston ក្រោយ​ទើប​ចែកផ្លូវ​ជាមួយ Calvin Harris

​    ​Taylor Swift និង Tom Hiddleston ត្រូវបាន​គេ​រាយការណ៍​ថា​បាន​រីករាយ​ក្នុង​ចំណង​ស្នេហ៍​ដ៏​សម្ងាត់​មួយ​។​

​    ​ដៃគូ​ដែលជា​តារា​ល្បី​ទាំងពីរ​រូបនេះ​ត្រូវបាន​គេ​ចាប់យក​ទិដ្ឋភាព​បាន​កំពុង​ថើប​គ្នា​នៅលើ​ឆ្នេរសមុទ្រ​មួយ​នៅ​កោះ Rhode កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​។ នៅក្នុង​រូបភាព​ទាំងនេះ​ផ្តិត​បាន​ដោយ​វេ​ប​សាយ The Sun ដោយ​រំលង​បានត្រឹមតែ ២​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី Calvin Harris វ័យ ៣២​ឆ្នាំ​បានប្រកាសថា​ពួកគេ​បាន​ចែកផ្លូវ​គ្នា​។​

​    ​រូបថត​ជាច្រើន​បានបង្ហាញ គូស្នេហ៍​ដែល​កំពុង​ស្ថិតនៅ​ក្នុងស្ថានភាព​រ៉ូ​មែន​ទិ​ក​នេះ​ដើរ​កាន់​ដៃ​គ្នា ជាមួយ Taylor អាយុ ២៦ ឆ្នាំ​បាន​ផ្អែក​ស្មា​របស់ Tom Hiddleston យ៉ាង​ស្និទ្ធស្នាល​បំផុត​ក្នុង​រូបថត​មួយ​៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់