adverise with khmeread 1

គ្រូបង្វឹក Chelsea៖ យើង​ត្រូវតែ​បញ្ចប់​ក្នុង​លំដាប់​កំពូល​ទាំង​៤ ឈ្នះ Champions League និង FA Cup

​លោក Guus Hiddink បាន​កោះប្រជុំ​ជាមួយ​កីឡាករ​ក្រុម​តោ​ខៀវ បន្ទាប់ពី​បាន​ចូលមក​កាន់តំណែង​បន្ត​ពី​លោក Jose Mourinho ហើយ​បានដាក់​គោលដៅ​ថ្មី​ដ៏​មិន​នឹកស្មាន​ដល់​សម្រាប់​រដូវ​កាលនេះ​។​

​លោកគ្រូ​បង្វឹក​ទទូចថា ក្រុម​តោ​ខៀវ​នៅតែ​អាច​បញ្ចប់​ក្នុង​កំពូល​ទាំង​បួន រួមទាំង​ពានរង្វាន់ Champions League និង FA Cup ទៀតផង បើទោះជា​ការចាប់ផ្តើមរ​ដូ​វ​កាល​នេះ​មិនសូវ​បានល្អក៏ដោយ​។ និយាយ​ដោយ​ជំនឿ​ចិត្ត លោកគ្រូ​បង្វឹក​បាន​និយាយថា "​ជាទូទៅ ខ្ញុំ​ដាក់​គោលដៅ ដោយ​គោលដៅ​នោះ​គឺ​បញ្ចប់​ក្នុង​លំដាប់​កំពូល​ទាំង​បួន​។ ប្រសិនបើ​គោលដៅ​នេះ​វា​មិនអាច​ទៅរួច កុំធ្វើ​វា​ឲ្យ​សោះ ប៉ុន្តែ​ខ្ញុំ​បានសម្រេច​គោលដៅ​នេះហើយ បន្ទាប់មក​គឺ​ឈានទៅ​ចាប់យក​ពានរង្វាន់ Champions League និង FA Cup តែម្តង​"​។​

​គួរបញ្ជាក់​ផងដែរ​ថា គ្រូបង្វឹក​វ័យ ៦៩ ឆ្នាំ រូបនេះ​បាន​ដឹកនាំ​ក្រុម Chelsea រួច​ម្តង​ហើយ​កាលពី​ឆ្នាំ ២០០៩ ដោយពេល​នោះ​លោក​បាន​នាំ​ក្រុម​តោ​ខៀវ​ឲ្យ​ឈ្នះ​ពានរង្វាន់ FA Cup ក្នុងនាម​ជា​គ្រូបង្វឹកបណ្តោះអាសន្ន​៕

 

adverise with khmeread

មតិយោបល់