adverise with khmeread 1

១៦ នាក់​បញ្ចូនទៅ​មន្ទីរពេទ្យ​និង ៣៦ នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុងការ​ប៉ះទង្គិច​រវាង​ប៉ូលិស​និង​ក្រុម​អ្នកគាំទ្រ​អង់គ្លេស​

​    ​ប៉ូលិស​កុបកម្ម​បារាំង​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​ប្រើ​ដំបង​វាយ​ឆ្កែ​សំពង​ក្រុម​អ្នកគាំទ្រ​មិនចេះ​ឆ្អែតឆ្អន់​អង់គ្លេស​នៅក្នុង​ទីក្រុង Lille ជា​កន្លែង​ដែល​ក្រុមជើងកាង​រុស្ស៊ី​សន្យាថា​នឹង​វាយប្រហារ​ពួកគេ​។​

​    ​ក្រុម​អ្នកគាំទ្រ​ជាច្រើន​បានចេញ​ពី​ក្លឹប​រាត្រី​មួយ ជា​កន្លែង​ដែល​ពួកគេ​ស្រែកថា "​យើង​ស្អប់​រុស្ស៊ី​" មុននឹង​បែរ​ទិស​ចូល​ទី​កណ្តាល​ទីក្រុង Lille យ៉ាង​លឿន​កាលពី​ម្សិលមិញ​។​

​    ​មន្ត្រីប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ៣៦ នាក់​អំឡុង​អំពើ​ហឹ​ង្សា​ដែល​បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​រុស្ស៊ី​ត្រូវបាន​បំបាក់ ២-១ ដោយ​ស្លូ​វ៉ា​គី​នៅ​កីឡដ្ឋាន Métropole ។​

​    ​សាក្សី​បាន​និ​យ​យា​ថា ពួកគេ​បានឃើញ​គ្រូពេទ្យ​បានធ្វើ​ចលនា​បេះដូង​ឱ្យ​អ្នកគាំទ្រ​ម្នាក់​។ ទោះ​យាង​ណា​គេ​មិនដឹង​ពី​សញ្ជាតិ​បុគ្គល​ម្នាក់​នោះ​និង​ថា​តើ​គាត់​របួស​យ៉ាងដូចម្តេច​ទេ​។ ប្រិយមិត្ត​ម្នាក់ទៀត​ត្រូវបាន​រាយការណ៍​ថា ត្រូវបាន​វាយ​ដល់​ដី​មុននឹង​គាត់​ត្រូវបាន​ជួយសង្គ្រោះ​ខណៈ​មនុស្ស ១៦ នាក់​ផ្សេងទៀត​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​បន្ទាប់ពី​ការប៉ះទង្គិច​៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់