adverise with khmeread 1

កញ្ញាឯក​សិង្ហ​បុរី​ឈ្នះ​ការប្រកួត​បវរកញ្ញា​ម៉ាប់​ប្រចាំឆ្នាំ ២០១៦

​    ​បវរកញ្ញា​ឯក​សិ​ង្ហា​បុរី​ម្នាក់​បាន​ផ្តួល​បេ​ក្ខ​នារី ១០​នាក់​ផ្សេងទៀត​ដើម្បី​ឈ្នះ​ការប្រកួតប្រជែង​បវរកញ្ញា​ម៉ាប់​អន្តរជាតិ​។​

​    ​បវរកញ្ញា​ឯករូប​នេះ​បាន​គ្រង​មកុដ​នៅឯ​កម្មវិធី Miss Top of the World Plus Size ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ប្រទេស​ឡេ​តូ​នី (Latvia) កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក​នៃ​ការប្រឡងប្រជែង​នេះ​បានដាក់​ឈ្មោះ​របស់​នាង​ថា "Tan Si Mi"​។​

​    ​បវរ​កញ្ញាឯក​ជ័យលាភី​រូបនេះ​ត្រូវបាន​គេ​ប្រទះឃើញ​ស្ថិតនៅក្នុង​ឈុត​ពណ៌​ស​លាយឡំ​នឹង​គ្រឿងអលង្ការ​អង្កាំ​ពណ៌​ប្រា​ក់មួយ​ដ៏​ស្រស់ស្អាត​។​

​    ​Tan បាន​ប្រាប់​ទៅកាន់​វេ​ប​សាយ Shin Min Daily News ថា​ពេលដែល​នាង​មាន​វ័យ ២១​ឆ្នាំ នាង​បាន​ព្យាយាម​រិះរក​មធ្យោបាយ​ជាច្រើន​ដើម្បី​ធ្វើឱ្យ​នាង​មាន​រូបរាង​ស្លី​ម​ប៉ុន្តែ​វា​បាន​បរាជ័យ​ទាំងស្រុង​។ ទម្ងន់​របស់​នាង​បាន​បណ្តាលឱ្យ​នាង​ថតរូប​ខ្លួនឯង​លែង​ស្អាត​។​

​    ​នាង​បានបញ្ជាក់​ឱ្យដឹងថា ទំនុកចិត្ត​ខាងក្នុង និង​អាកប្បកិរិយា​គឺ​សំខាន់​ជាង​ការដែល​មើលទៅ​មាន​រាង​ស្លី​ម​ទៅទៀត​៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់