adverise with khmeread 1

​សូម្បីតែ Arsenal ខ្លួនឯង​ក៏​សើច​ឱ្យ Giroud ដែរ​បន្ទាប់ពី​លេង​ឱ្យ​បារាំង​យប់មិញ​ល្អ​ពេក​

​    ​ក្រុម​អ្នកគាំទ្រ​កាំភ្លើង​ធំ​តែងតែ​ចង់ដឹងថា​តើ​កីឡាករ​របស់ខ្លួន​រូប​ណាខ្លះ​ធ្វើ​បានល្អ​នៅ​យូរ៉ូ ហើយ​ទំព័រ​បណ្តាញ​សង្គម Arsenal ក៏​តែងតែ​ប្រាប់​ពី​ព័ត៌មាន​ថ្មីៗ​ដែល​បាន​កើតឡើង​ជុំវិញ​តារា​របស់ខ្លួន​។​

​    ​ទោះយ៉ាងណា កាលពី​យប់​ម្សិលមិញ បន្ទាប់ពី​បារាំង​បាន​យកឈ្នះ​អាល់​បា​នី ២-០ Arsenal ហាក់​សើច​ឱ្យ Giroud ចំពោះ​ទម្រង់​លេង​របស់គាត់​នៅ​កីឡដ្ឋាន Stade Velodrome​។​

​    ​កីឡាករ Antoine Griezmann និង Dimitri Payet ជា​វីរៈបុរស​នៅក្នុង​ការប្រកួត​ខណៈ Giroud ត្រូវបាន​ដកចេញ​នៅ​នាទី​ទី ៧៧ មុននឹង​ក្រុម​របស់លោក Didier Deschamps បាន​កែប្រែ​ស្ថានការណ៍​ដ៏​តានតឹង​នៅក្នុង​ការប្រកួត​។​

​    ​គណនី Twitter របស់ Arsenal បាន​អបអរ​ដល់​កីឡាករ​ចំណូល​ថ្មី Granit Xhaka បន្ទាប់ពី​គាត់​ក្លាយជា MOTM សម្រាប់​ប្រទេស​ស្វ៊ី​ស​និង​បាន​សរសើរ Laurent Koscielny ដែល​ជួយ​បារាំង​មិនឱ្យ​គេ​ស៊ុត​ចូល ប៉ុន្តែ​បាន​សរសើរ Giroud យ៉ាង​ដូច្នេះ​ថា "​ការបង្ហាញ​ខ្លួន​របស់ Giroud"​។​

​    ​មិន​ថា​នេះ​ជា​បំណង​របស់ Arsenal ឬក៏​អត់ ប៉ុន្តែ​មនុស្ស​ជាច្រើន​គេ​អាច​ដឹង​ពី​រឿងនេះ​បាន​យ៉ាងច្បាស់​។ យ៉ាប់​ណាស់ Giroud!៕

ប្រភព៖ Arsenal

adverise with khmeread

មតិយោបល់