America photo25 xlarge

ទិដ្ឋភាព​ប្រទេស​អាមេរិក​អំឡុង​សតវត្សរ៍​ទី ២០ ត្រូវបាន​លាតត្រដាង​ជា​ពណ៌​ធម្មជាតិ​

    ​រូបភាព​ពណ៌​ធម្មជាតិ​លើកដំបូង ដែល​បង្ហាញ​ពី​ទីក្រុង ទីប្រជុំជន និង​កន្លែង​ទាក់ទាញ​ជាច្រើន​របស់​អាមេរិក​នៅ​សតវត្សរ៍​ទី ២០ ត្រូវបាន​លាតត្រដាង​ហើយ​។ ពួកគេ​បាន​បង្កើត​រូបភាព​មាន​ពណ៌​ដោយ​ប្រើប្រាស់​នូវ​បច្ចេកវិជ្ជា Photochrom ផ្ដួចផ្ដើម​គំនិត​ដោយ​ក្រុមហ៊ុន Photoglob Zurich AG ដែល​អាច​មើលឃើញ​ពណ៌​បន្ថែម​ពីលើ​ពណ៌​ស​ខ្មៅ​។​

​    ​ក្រុមហ៊ុន​ស្វ៊ី​ស​មួយ​នេះ​បាន​សុំ​សិទ្ធិ​អាជ្ញាប័ណ្ណ​ដើម្បី​ចែកចាយ​បន្ត​រូបភាព​នេះ​ទៅ​ក្រុមហ៊ុន​ផ្សេង​ដូចជា​ក្រុមហ៊ុន Detroit Photographic ក្នុងប្រទេស​អាមេរិក និង​ក្រុមហ៊ុន Photochrom មកពី​ទីក្រុង​ឡុង​ដ៏​។ រូបភាព​ខាងក្រោម​នេះ​ស្ថិត​ក្នុងចំណោម​រូបភាព​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ដែល​គេ​ថត​ឡើង​ក្នុងអំឡុង​សតវត្សរ៍​ទី ២០ ក្នុងនោះ​រួមមាន ផ្លូវ Mulberry Street ក្នុង​ទីក្រុង New York, ច្រាំងទន្លេ​នៅ​ផ្លូវ Canal ក្នុង​ទីក្រុង New Orleans, អ្នក​ចាំផ្ទះ​នៅ Mission San Juan Capistrano, បិត​យីហោ​គោ​ក្នុង​រដ្ឋ Colorado...៕​

ប្រភព៖ telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់