6de80602 ca39 41ba bbfd e4ecccc1c315

មុខ​ចោរលួច​ទ្រព្យសម្បត្តិ​សាលារៀន មានមុខ​ដូច​មនុស្ស​!

    កណ្តាល ៖ បុរស​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់ ​ត្រូវបាន​ប៉ូលិស​ក្រុង​តាខ្មៅ​ស្រាវជ្រាវ​ឈានទៅដល់​ការឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៥ ​មិថុនា ​ឆ្នាំ​២០១៦ បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​សម្ភារៈក្នុង​សាលារៀន ​កាលពី​ថ្ងៃទី​២៧ ​ឧសភា​ ឆ្នាំ​២០១៦ ម៉ោង​១ ​និង​៣០​នាទី​កន្លងទៅនេះ  នៅ​ចំណុច​ក្នុង​សាលាបឋមសិក្សា​អនុវត្ត ភូមិ​តាខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ គង់ សុធា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរនាយក​សាលាបឋមសិក្សា អនុវត្ត ប៊ុនរ៉ានី ហ៊ុនសែន​។​

    ចំណែក​ជនល្មើស០៣​នាក់​គឺ​១-​ឈ្មោះ​ ហ៊ែ​ល ហ៊​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ទីលំនៅ បច្ចុប្បន្ន ស្នាក់នៅ​ផ្ទះជួល​ភូមិ​ថ្មី សង្កាត់​តាខ្មៅ​ក្រុង​តាខ្មៅ ​ខេត្តកណ្តាល។​ ស្រុកកំណើត ភូមិ​ព្រែក​សំរោង ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​មិន​ពិត ប្រាកដ ​(​ឃាត់ខ្លួន​), ២-​ឈ្មោះ ជា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅលើ​ទូក​ក្នុង​ទន្លេបាសាក់​ភូមិ​តាខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិត ប្រាកដ​(​គេចខ្លួន​)​ និង​៣-​មិន​ស្គាល់​អត្តសញ្ញាណ ​ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ​ ទីលំនៅ​មិន​ស្គាល់​មុខរបរ រត់​ម៉ូតូ​កង់​បី​(​គេចខ្លួន​)​។​

    ចំណែក​សម្ភារ​:​បាត់បង់​រួមមាន កង្ហា​០៣​គ្រឿង​,​កៅអី​ជ័រ ៦០,​នាឡិកាព្យួរ​លើ​ជញ្ជាំង​០១​គ្រឿង និង​សម្ភារៈ បម្រើ​ឱ្យ​ថ្នាក់រៀន​មួយចំនួនទៀត។​

    ប៉ូលិស​បន្តថា នៅវេលា​កើតហេតុ​ខាងលើ ជនល្មើស​ទាំង​០៣នាក់ បានធ្វើ​សកម្មភាព​លួច​គាស់ បន្ទប់​ថ្នាក់រៀន​នៅ​កន្លែងកើតហេតុ​ខាងលើ​យក​សម្ភារៈ​អស់​ដូចខាងលើ រួច​បាន​គេចខ្លួនបាត់។​

    លុះដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​រសៀល​ទើប កម្លាំង​មន្ត្រី​ផ្នែក​យុត្តិធម៌​ក្រុង​តាខ្មៅ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​តាខ្មៅ បានធ្វើការ​ឃាត់ខ្លួន​ជនល្មើស​បាន​ម្នាក់ ដូចខាងលើ​យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​តាខ្មៅ។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន សារភាពថា ខ្លួន​និង​បក្ខពួក ពិតជា​បានធ្វើ សកម្មភាព​លួច​សម្ភារ​:​នៅក្នុង​សាលា​ខាងលើ​ពិតប្រាកដ​មែន បាន​បញ្ជូន​ជនល្មើស​មក កាន់​អធិការដ្ឋាន​ប៉ូលិស​ក្រុង​តាខ្មៅ​ដើម្បី​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

មតិយោបល់