adverise with khmeread 57d18526 0fe6 47c8 a25d 567a4f423be9

យក​ចបជីក​វាយ​ក្ប​ល​ប្រពន្ធ​ ត្រូវ​អាវុធហត្ថឃាត់ខ្លួន​

    ព្រះវិហារ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ជ័យ​សែន បានធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ បញ្ជូនទៅ​តុលាការ​នា​ព្រឹក​នេះ  ពីបទ​ប្រើប្រាស់​ហិង្សា​ក្នុង​គ្រួសារ ស្ថិតនៅ​ចំណុច​ភូមិ​អូរ​ផ្អាវ ឃុំ​ស្អាង ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ វេលា​ម៉ោង​១២ និង​៣០​នាទី ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ ។​

    មន្ត្រី​អា​វុ​ធ​ហត្ថ​បានឱ្យដឹង​ថា ជនសង្ស័យ​បាន​យក​ចបជីក​វាយ ទៅលើ​ប្រពន្ធ​ឈ្មោះ ប្រាក់ លាត អាយុ​៤០ឆ្នាំ បណ្តាលឱ្យ​រងរបួស​ធ្ងន់​។ ​បន្ទាប់ពី​បាន​ប្រើ​ហិង្សា​មក​កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន ជនសង្ស័យ​មានឈ្មោះ ឡាយ ឈី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អូរ​ផ្អាវ ឃុំ​ស្អាង ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនមក បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់