adverise with khmeread 5c70dd81 6ccb 429e 8b41 376f101b66df

បុរស​អនាថា​ម្នាក់​ដួល​ស្លាប់​នៅមុខ ​ដ​ អរិយ​ក្សត្រ​

    ភ្នំពេញ ​៖ បុរស​ជា​ជន​អានា​ថា ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅមុខ​កំពង់ ដ​ អរិយ​ក្សត្រ​ បង្កឱ្យមាន​កា​រ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ។​

    សាកសព​គេ​នៅ​មិន​ត្រូវបាន​ស្គាល់ឈ្មោះ អាយុ​ប្រហែល​៣០​ឆ្នាំ មុខរបរ ទីកន្លែង​ស្នាក់នៅ មិន​ពិតប្រាកដ នៅឡើយ។​

    ប្រភព​ព័​ត៌​មាន​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​បុរស​រូបនេះ​ដេក​នៅលើ​ឥដ្ឋ​មុខ ​ដ​ អរិ​យក្ស​ត្យ​មិន​ព្រម​ភ្ញាក់​។ ពេលនោះ​ក៏មាន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​បាន​ដើរទៅ​ដាស់​មិន​ក្រោក ទើប​ដឹងថា ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែម្តង។​

    ក្រោយ​កើតហេតុ​អាជ្ញាធរ​សង្កាត់​ បាន​ដឹក​សព​ជនរងគ្រោះ​ទៅ​តម្កល់ទុក​ធ្វើបុណ្យ​នៅ​វត្ត​ទួល​អស់លោក ខណ្ឌ​ឬ​ស្សី​កែវ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់