adverise with khmeread Ce35304f fd82 4d19 90da c72ebcbc4122

ឡិច​ស៊ី​ស​រេ​ចង្កូត​ទៅបុក​កាមរី​ឆ្លាម ក្រឡាប់​នៅ​ស្រុក​កូន​មុំ​

    រតនគិរី ៖ រថយន្ត​និង​រថយន្ត​បាន​បុក​គ្នា​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨​បណ្តាល ឱ្យ​រថយន្ត​ទាំង​២​ខូចខាត​ទាំងសងខាង​តែ​មិន​បណ្តាលឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នកបើកបរ​ឡើយ គ្រាន់តែ​របួស​ល្មមៗ​ប៉ុណ្ណោះ។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​១០​នាទី​រសៀល​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​៧៨ គល់ស្ពាន​ស្រែ​ពក ស្ថិតនៅ​ភូមិ​៣ ឃុំស្រែ​អ​ង្រ​ង ស្រុក​កូន​មុំ ខេត្តរតនគិរី។​

    សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា រថយន្ត​ទាំង​២​គ្រឿង​បើក​ក្នុងទិសដៅ​បញ្ច្រស់​ទិស​គ្នា លុះ​មកដល់​កន្លែងកើតហេតុ​ក៏បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​តែម្តង។​

    សមត្ថកិច្ច​មូលដ្ឋាន​បានបញ្ជាក់​ឱ្យដឹងថា រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ពណ៌​លឿង​ស្រាល​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2Z-0472 ​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​។​

    លុះ​មកដល់​ចំណុចកើតហេតុ​ក៏​រេ​ចង្កូត​ទៅបុក​រថយន្ត​ឆ្លាម​យ៉ាង​ពេញទំហឹង អ្នកបើកបរ​ឈ្មោះ​​ រឿង រិទ្ធី​ដែន ភេទ​ប្រុស ឣា​យុ​៣៥​ឆ្នាំ មុខរបរ​បំរើការ​ងារ​ឱ្យក្រុមហ៊ុន​លក់​កង់​ទ្បាន រស់នៅ​ភូមិ​ទួល​ត្នោត ឃុំ​គគី ស្រុក​កៀនស្វាយ ខេត្តកណ្តាល រងរបួស​ស្រាល ចំណែក​រថយន្ត​ក្រឡាប់​ជាច្រើន​ត្រឡប់​ធ្លាក់​ពីលើ​ផ្លូវជាតិ។​

    រីឯ​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2F-0593 បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​បើកបរ​ដោយ​ឈ្មោះ​ ច​ន ចិត្ត​ ភេទ​ប្រុស ឣា​យុ​២២​ឆ្នាំ មានមុខ​របរ​លក់​ទូរស័ព្ទដៃ រស់នៅ​ភូមិ​នា​កួន ឃុំ​ឣ​ង្គ​រាជ្យ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង រងរបួស​ស្រាល។​

    បច្ចុប្បន្ន រថយន្ត​ទាំ​២​គ្រឿង​ក្រោយពី​ធ្វើការ​វាសវែង​រួច​យកមក​រក្សាទុក​នៅ​ឣ​ធិ​ការ​ប៉ូលិស​ស្រុក​កូន​មុំ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់