adverise with khmeread 8

សិស្សសាលាច្រៀងខារ៉ាអូខេអបអរបុណ្យគ្រីស្មាស អាជ្ញាធរចុះឃាត់២៧នាក់

     ភ្នំពេញ​៖ អាជ្ញាធរ ខណ្ឌ សង្កាត់ និង កម្លាំង​អាវុធហត្ថ ខណ្ឌ​ជ្រោយចង្វារ ដឹកនាំ​ដោយ​លោក ហ៊ុយ សារុន អភិបាលរងខណ្ឌ នៅ​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥​កន្លងទៅនេះ បាន​ចុះទៅ​ឃាត់​ក្មេងៗ​សិស្សសាលា​ចំនួន​២៧​នាក់ មាន​ស្រី​មាន​ប្រុស​ភាគច្រើន​មិនទាន់​គ្រប់​អាយុ ខណៈ​ពួកគេ​កំពុង​ចូល​ច្រៀង​នៅ​ក្លឹប «​ដឺ​ហាប់ ខារ៉ាអូខេ​គ្រួសារ​» ទាំង​ថ្ងៃ ស្ថិតនៅ​តាមផ្លូវ​ម៉ាស៊ីនទឹក ក្រុមទី​៦ ភូមិ​៣ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ​។​
    សិស្សសាលា​ទាំងនេះ​មក​ច្រៀង​កម្សាន្ត​ដើម្បី​អបអរសាទរ​បុណ្យ​គ្រី​ស្មាស ហើយ​ត្រូវ​អាជ្ញាធរ​ឃាត់ខ្លួន​យកទៅ​សាកសួរ ហើយ​ពួកគេ​សួរថា​"​តើ​ខុសច្បាប់​អ្វី​?"​។​
    បន្ទាប់មក​ខាង​អាជ្ញាធរ​សង្កាត់​-​ខណ្ឌ​បានធ្វើ​ការអប់រំ​នៅនឹងកន្លែង ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​ត្រឡប់​ទៅវិញ ។ ការចុះពិនិត្យ​រដ្ឋបាល​ខាងលើនេះ ដើម្បី​ទប់ស្កាត់​និង​បង្ការ​ជាមុន​ខ្លាចក្រែង​ពួកគេ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ដូចជា​ប្រើប្រាស់​គ្រឿងញៀន​និង​ពិសេស​កើត​
​ឡើង​ករណី​រំលោភ​ជាដើម​៕​

adverise with khmeread

មតិយោបល់