adverise with khmeread 1

​គ្រូបង្វឹក​អាល្លឺម៉ង់​សុំទោស​អ្នកគាំទ្រ​បន្ទាប់ពី​លូកដៃ​ចូលក្នុង​ខោ​អេះ​គូថ និង​លិង្គ​ហឹ​ត​លេង​!

​    ​គ្រូបង្វឹក​ជម្រើសជាតិ​អាល្លឺម៉ង់ លោក Joachim Low បានធ្វើការ​សុំទោស​ចំពោះ​រឿង​ដ៏​អាម៉ាស់​ដែល​លោក​បាន​លូកដៃ​ចូលក្នុង​ខោ​អេះ​គូថ និង​លិង្គ​ហឹ​ត​លេង នៅពេល​កំពុង​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​។​

​    ​នៅ​ពាក់កណ្តាល​ការប្រកួត​នៅ​ទឹកដី Stade Pierre Mauroy ជាមួយ​ក្រុម​កំពុង​លេង​កាន់តែ​ល្អ លោក Low ត្រូវបាន​ថត​ជាប់​ដោយ​កាមេរ៉ា​កំពុង​សម្រួល​អារម្មណ៍​ខ្លួនឯង មុននឹង​លូកដៃ​ជុំវិញ​ខោ​ហើយ​យកដៃ​មក​ហឹ​ត​។​

​    ​ទោះយ៉ាងណា គាត់​បាន​សុំទោស​ថា "​ខ្ញុំ​សុំទោស​ចំពោះ​រឿងនេះ​! នៅពេលដែល​អ្នក​រីករាយ អ្វីៗ​អាច​កើតឡើង​ដោយ​មិនបាន​រំពឹងទុក​។ ខ្ញុំ​បានឃើញ​រូបភាព​នេះ​នៅ​ថ្ងៃ​បន្ទាប់​។ ពិតណាស់ អ្នក​អាចធ្វើ​អ្វីមួយ​ដោយ​មិនបាន​ដឹងខ្លួន​នាពេល​ឥឡូវ​ហើយនឹង​បន្ទាប់​ទៀត​។ ខ្ញុំ​នឹង​ព្យាយាម​រៀបចំ​ឥរិយាបថ​ចាប់ពី​ឥឡូវនេះ​"៕

ប្រភព​៖ Daily Mail

adverise with khmeread

មតិយោបល់