Untitled 1 copy

ផ្សិត​លីង​ជឺ ឬ​ផ្សិត​នា​គជា​ឱសថ​ព្យាបាល​ជំងឺថ្លើម B ដ៏​ពូកែ​ស័ក្តិ​សិទ្ធ​

​    ​យោងតាម​ក្បួន​ថ្នាំចិនសែ ផ្សិត​លីង​ជឺ ឬ​ខ្មែរ​ហៅថា ផ្សិត​នាគរាជ​មានគុណ​សម្បត្តិ​ព្យាបាល​ជំងឺ​ជាច្រើន​ដូចជា បញ្ចុះ​ខ្លាញ់​ក្នុង​ឈាម បន្ថយ​ជាតិ​អាស៊ីត​ក្នុង​ខ្លួន ព្យាបាល​ផ្តាសាយ ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ កាត់បន្ថយ​ស្ត្រេ​ស៍ និង​ជាពិសេស​គឺ​ព្យាបាល​ជំងឺថ្លើម​ប្រភេទ B​។ 

​    ​ចិន​ជា​ប្រទេស​សម្បូរ​អ្នក​កើត​ថ្លើម​ជាងគេ ប៉ុន្តែ​ដោយសារ​ផ្សិត​លីង​ជឺ​ដ៏​ពូកែ​ស័ក្តិ​សិទ្ធ​នេះ ទើប​ប្រជាជន​គេ​អាច​ព្យាបាល​ជំងឺ​នេះ​ជាសះស្បើយ​ឡើងវិញ នេះ​បើ​ផ្អែក​តាម​សម្តី​គ្រូ​ថ្នាំចិនសែ​ដ៏​ពូកែ​ម្នាក់​ឈ្មោះថា លោក ហុង​។ ខាងក្រោម​នេះ​គឺជា​រូបមន្ត​ឆុងតែ​ដើម្បី​ព្យាបាល​ជំងឺថ្លើម​ប្រភេទ B​។ 

​    ​* គ្រឿងផ្សំ​
​    ​- ផ្សិត​លីង​ជឺ​ក្រៀម 

​    ​- ទឹក​ពុះ​មួយ​ប៉ាន់​

​    ​* របៀប​ធ្វើ​៖
​    ​- ដាំទឹក​មួយ​ប៉ាន់​ឱ្យ​ពុះ​
​    ​- រួច​បង់​ផ្សិត​លីង​ជឺ​ក្រៀម​១​ដុំ​ចូល ហើយ​ប្រសិនបើ​ផ្សិត​នោះ​ធំ​ពេក គួរ​កាច់​ពាក់កណ្តាល​ស​ម្រា​ប់​ឆុង​បាន​ហើយ​។ 
​    ​- ពេល​ឆុង​ម្តង​ហើយ លោកអ្នក​អាច​ឆុង​ម្តងទៀត​បាន​រហូត​ទាល់តែ​អស់​ជាតិ​។ 

​    ​* របៀប​ប្រើ​
​    ​- ពិ​សាវា​រាល់ថ្ងៃ ប៉ុន្មាន​ប៉ាន់​ក៏បាន អាស្រ័យ​លើ​ថា​តើ​វា​អស់​ជាតិ​ហើយ​ឬ​នៅ​។ 
​    ​- ពិសា​រហូត​ទាល់តែ​ជំងឺថ្លើម B ជាសះស្បើយ​។ 

​    ​ចំណាំ​៖ ផ្សិត​នេះ​មាននៅ​ស្រុក​ខ្មែរ​យើង​ដែរ ហើយ​កុំ​ទិញ​ពី​វៀតណាម​ព្រោះ​ជា​ផ្សិត​បណ្តុះ ដែល​គ្មាន​គុណសម្បត្តិ​ពី​ធម្មជាតិ ដូច​ផ្សិត​លីង​ជឺ​ដុះ​តាម​តំបន់​ព្រៃ​ក្នុងប្រទេស​កម្ពុជា​នោះទេ​។ តាម​ដឹង​ផ្សិត​នេះ​មាន​ពីរ​ប្រភេទ ប្រភេទ​មាន​ជើង​តម្លៃ ៣០ ដុល្លារ​ឯណោះ​ក្នុង​មួយ​គីឡូក្រាម រីឯ​ផ្សិត​អត់​ជើង​មួយ​គីឡូក្រាម​តម្លៃ ២០ ដុល្លារ​៕ ខ្មែររីដ

អ្នកនឹងចូលចិត្ត

មតិយោបល់