2

តើ​ទីក្រុង​ធំៗ​លើ​ពិភពលោក​នឹង​មើលទៅ​បែបណា​ក្នុងពេល ៣០ ឆ្នាំ​ទៀត​?

    ​លោក Ian Pearson ជា​អ្នក​ទស្សន៍ទាយ​អនាគត​ត្រូវ ៨៥ ភាគរយ​ជាប់​កំណត់ត្រា បាន​រៀបរៀង​របាយការណ៍​អំពី​រូបរាង​ទីក្រុង​ដែល​យើង​អាច​រំពឹង​ក្នុង​ឆ្នាំ ២០៤៥​។​

​    ​លោក Pearson បាន​ចងក្រង​របាយការណ៍​មួយ​ជាមួយនឹង Hewden ជា​ក្រុមហ៊ុន​ជួល​សម្ភារៈ​សំណង់​មួយ ដែល​បង្ហាញ​នូវ​អ្វីដែល​យើង​អាច​រំពឹង​នឹង​ឃើញ​រយៈពេល ៣០ ទៀត​ក្នុង​ឧស្សាហកម្ម​សំណង់​។​

​    ​ជាមួយនឹង​វត្តមាន​បច្ចេកវិជ្ជា​ទំនើបៗ​ដូចជា Robotics និង ការធ្វើ​ប្លង់​គំរូ​សិប្បនិម្មិត ការប៉ាន់ស្មាន​អំពី​សំណង់​ទីក្រុង​ធំៗ​រឹត​តែមាន​លក្ខណៈ​ងាយស្រួល​។ 

​    ​ខាងក្រោម​គឺជា​ការរំពឹងទុក​ដ៏​អស្ចារ្យ​ទាំង ៨ ពី​របាយការណ៍​ទស្សន៍​ទាយ​។​

​    ​* អគារ​នេះ​នឹងត្រូវ​គ្រប់គ្រង​ដោយ​បុគ្គលិក​ស៊ើបការណ៍​សំងាត់​សិប្បនិម្មិត​។​

​    ​* កំពូល​អគារ​ខ្ពស់ៗ​នឹងត្រូវ​ប្រើប្រាស់​ជា​កូន​ក្រុង​។​

​    ​* បង្អួច​អគារ​នឹងត្រូវ​ដាក់ជំនួស​ដោយ​អេក្រង់ Virtual Reality ។​

​    ​* ផ្ទាំង​សូ​ឡា​នឹង​រីក​រាលដាល​ដូច​ផ្សិត​។​

​    ​* កម្តៅ​ល្មម​បង្កើត​ពី​ពន្លឺ​អគ្គីសនី​និង​ភ្លើង​បំភ្លឺ​ឆ្លាត​នឹង​តាម​អ្នក​នៅពេល​អ្នក​កំពុង​ដើរ​។​

​    ​* អ្នកធ្វើការ​សំណង់​នឹង​ពាក់​ម៉ាស៊ីន​គ្រោងឆ្អឹង​ដែល​អាចឱ្យ​លើក​របស់​ធ្ងន់ៗ​មិនចាំបាច់​គ្នាច្រើន​។​

​    ​* ការងារ​សំណង់​គ្រោះថ្នាក់​ខ្លាំង​នឹងត្រូវ​គេ​យក​មនុស្ស​យន្ត​មក​ប្រើ​ជំនួស​មនុស្ស​។​

​    ​* ការ​ផ្គុំ​គ្នា​រវាង​បច្ចេកវិជ្ជា 3D និង​មនុស្ស​យន្ត​នឹង​ធ្វើឱ្យ​ការសាងសង់​ឆាប់រហ័ស​បំផុត​៕

ប្រភព៖ techinsider

អ្នកនឹងចូលចិត្ត

មតិយោបល់