1

និយាយថា​ទេ​ចំពោះ​ឈុត​ប៊ី​គី​នី​! Fiona និយាយថា​ការវិលត្រឡប់​របស់​នា​ង​នឹង​មិនមាន​ឈុត​សិច​ស៊ី​ម្តង​ទៀតឡើយ​

​    ​តារា​សម្តែង​សិង្ហ​បុរី Fiona Xie បាន​ត្រឡប់មក​បង្ហាញខ្លួន​សាជាថ្មី​ម្តងទៀត បន្ទាប់ពី​បាត់​មុខ​អស់​រយៈ ៧​ឆ្នាំ​កន្លងមកនេះ ប៉ុន្តែ​មិនមាន​ការធានា​តារា​សម្តែង​វ័យ ៣៤​ឆ្នាំ​រូបនេះ​នឹង​បង្ហាញ​ឈុត​ប៊ី​គី​នី​ដែលជា​អត្តសញ្ញាណ​របស់​នាង​ដូច​ពីមុន​នោះឡើយ​។​

​    ​ជាការ​ពិត អតីតកាល​នៃ​ភាពល្បីល្បាញ​នៅលើ​កញ្ចក់​ទូរទស្សន៍​កាលពី​ឆ្នាំ ២០០៤ ក្នុង​ខ្សែភាពយន្ត The Champion នៅ​ប៉ុស្តិ៍ Channel 8 ជា​កន្លែង​ដែល​នាង​បាន​បង្អួត​ពី​ភាព​សិច​ស៊ីក្នុង​ឈុត​ប៊ី​គី​នី​នៅលើ​វិថី Orchard Road ដោយ​ទទួលបាន​ការចាប់អារម្មណ៍​ពី​បណ្តា​ប្រិយមិត្ត​យ៉ាង​សម្បើម​។​

​    ​ឈុត​មួយ​នេះ​ក៏បាន​ធ្វើឱ្យ​នាង​ទទួលបាន​រហស្សនាម​ថា "Boing-Boing" ពី​បណ្តា​ប្រិយមិត្ត​ផងដែរ​។​

​    ​នៅឯ​អំឡុង​ការផ្តល់​បទសម្ភាសន៍​មួយ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ការវិល​ត្រឡប់មកវិញ​របស់​នាង​នៅ​ប៉ុស្ដិ៍ Channel 5 នាង​បាន​សើច​និង​បញ្ជាក់​ទៅកាន់​អ្នកសារព័ត៌មាន​ថា "​អូ មិត្តភក្តិ​ខ្ញុំ​ទើប​ផ្ញើ​បទ Fiona ច្រៀង​ដោយ Jack & Rai មកឱ្យ​ខ្ញុំ ជា​បទ​ដែល​ខ្ញុំ​សម្តែង​ដោយ​ស្លៀក​ឈុត​ប៊ី​គី​នី​ពណ៌​ខៀវ​។ ហើយ​គាត់​បាន​សួរ​ខ្ញុំ​ថា​លើក​នេះ​ខ្ញុំ​នឹង​ស្លៀក​ឈុត​ប៊ី​គី​នី​មួយណា​នៅលើ​កញ្ចក់​ទូរទស្សន៍​"​។  

​    ​នាង Xie បាន​បញ្ជាក់ថា "​ខ្ញុំ​លែង​ស្លៀក​ឈុត​ប៊ី​គី​នី​ទៀតហើយ ឈប់​ស្លៀក​ហើយ​។ ខ្ញុំ​ទុក​វា​ឱ្យទៅ​ក្មេងៗ​។ មាន​តារា​ថ្មីៗ​ច្រើនណាស់​នឹង​ពាក់​ឈុត​ទាំងនេះ​"៕ 

ប្រភព៖ The News Paper

មតិយោបល់