Facebook hack phone number

កុំ​ប្រើ​លេខ​ទូរស័ព្ទ​បញ្ជាក់​គណនី Facebook នេះ​ជា​របៀប​ដែល​ពួក Hacker ឆ្មក់​លួច​គណនី​របស់​អ្នក​

    ​ដោយ​លួច​ជ្រាបចូល​តាម​កំហុស SS7 នៅលើ Facebook ជន Hacker ម្នាក់​អាច​លួច​គណនី Facebook ដោយ​គ្រាន់តែ​ដឹង​លេខ​ទូរស័ព្ទ​ប៉ុណ្ណោះ​។ កំហុស​នោះ​អនុញ្ញាតឱ្យ Hacker បង្វែរ​កូដ OTP ទៅជា​លេខ​ទូរស័ព្ទ​របស់ខ្លួន​បាន ហើយ​ប្រើ​វា​ជោគជ័យ​លើ​គណនី Facebook របស់​ជនរងគ្រោះ​។​

​    ​អ្នកស្រាវជ្រាវ​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​ម្នាក់​ដែលជា​អ្នកបកស្រាយ​ការ Hack ក្នុង​វីដេអូ​នេះ បានផ្ដល់​ដំបូន្មាន​ទៅ​អ្នកប្រើប្រាស់​ឱ្យ​ចៀសវាង​ការដាក់​លេខ​ទូរស័ព្ទ​ទៅ​សេវា​សារ​ធារ​ណៈ (​អ៊ីមែល ឬ​បណ្តាញ​សង្គម​)​។​

​    ​ខណៈដែល​ក្រុមហ៊ុន​សន្តិសុខ​អ៊ី​ន​ធឺ​ណេ​ត​បន្ត​ដាក់ពង្រាយ​វិធានការ​សុវត្ថិភាព​ដើម្បី​ការពារ​គណនី​អន​ឡាញ​របស់​យើង ពួក Hacker និង​អ្នកស្រាវជ្រាវ​ប្រព័ន្ធ​សន្តិសុខ​បន្ត​ស្វែងរក​វិធី​ថ្មី​ដើម្បី​ទម្លាយ​ប្រព័ន្ធ​សុវត្ថិភាព​ដើម្បី​គ្រប់គ្រង​គណនី Facebook របស់​មនុស្ស​រាប់មិនអស់​នៅលើ​ពិភពលោក​។​

​    ​បណ្ដាញ SS7 network (​ឈ្មោះ​ពេញ Signalling System Number 7) គឺជា​ទំនាក់ទំនង Protocol ដែល​ប្រើ​ទូទាំង​ពិភពលោក​ដោយ​ក្រុមហ៊ុន​ចែកចាយ​សេវា​ទូរស័ព្ទ​។​

​    ​កំហុស​ដែលមាន​ក្នុង SS7 ត្រូវ​ក្រុម Hacker យកទៅ​បំ​លែង​ជា​សារ​និង​ការហៅ​ចូលទៅ​លើ​ឧ​បរ​ណ៍​របស់​ពួកគេ​យ៉ាង​ងាយ​។ ហើយ​បច្ចេកទេស​ដែល​ពួកគេ​ធ្វើបាន​បែបនេះ​គឺមាន​ក្នុង​វីដេអូ​ខាងក្រោម​៕

 

ប្រភព៖ fossbytes

អ្នកនឹងចូលចិត្ត

មតិយោបល់