46674da2 5316 46bb b9f6 23bff04f4649

រថយន្ត​ធំ​បើក​បុក​រះ​ម៉ូតូ​កំពុង​ឈប់​ស្តុ​ប​ផ្លួ​នៗ​នៅ​ស្ពាន​ព្រែក​ហូរ​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​នា​ថ្ងៃទី​១៦ ​ខែមិថុនា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​០៧​ត្រង់ចំណុច​គល់ស្ពាន​ព្រែក​ហូរ ​(​ខាងជើង​)​ លើផ្លូវ​ជាតិ​លេខ​២ ស្ថិតក្នុង​ភូមិ​តា​ក្តុល​ត្បូង សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ដោយ​រថយន្ត​ធំ​បើក​បុក​ម៉ូតូ​ជាច្រើន​គ្រឿង​ផ្ទួនៗ​បណ្តាលឱ្យ​របួស​ជាច្រើន​នាក់។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត ម៉ាក ​HYUNDAI ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ ​3B.5009 អ្នកបើកបរ​ឈ្មោះ ស៊ុន ចេ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជន្លង់ ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង ទិសដៅ​ពី​ត្បូង​មក​ជើង​។​

    លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​បាន​ខូច​ហ្វ្រាំង​ជាន់​មិន​ជាប់​ក៏​បើក​ទៅបុក​ពីក្រោយ​ម៉ូត​មួយគ្រឿង​ម៉ាក ​HONDA DREAM125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង​ ​1B.2241 (​ពាក់មួក​សុវត្ថិភាព ​និង​មាន​កញ្ចក់​មើល​ក្រោយ​) អ្នកបើកបរ​ឈ្មោះ​ ខុន ចិនប៉ោ ភេទ​ប្រុស អាយុ​21​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ​(​របួសធ្ងន់​បាក់​ភ្លៅ​ខាងស្តាំ​ត្រូវបាន​បងប្អូន​ដឹក​ទៅ​មន្ទីរពេទ្យ​ជ័យជំនះ​)​ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង រួច​ឈប់​រង់ចាំ​ភ្លើងស្តុប​(​ភ្លើងពណ៌​ក្រហម​)​។​

    បន្ទាប់មក​រថយន្ត​ក៏ បាន​ជ្រុល​ទៅបុក​រះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ុក​មួយគ្រឿង ម៉ាក ​CITY100 ពាក់​ផ្លាកលេខ ព្រៃវែង ​1B.5817 (​មិន​ពាក់មួក​សុវត្ថិភាព​នឹង​គ្មាន​កញ្ចក់​មើល​ក្រោយ​)​ អ្នកបើកបរ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ឈ្មោះ ពៅ លី ​ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ព្រែក​សំរោង​ ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ (​រងរបួស​ស្រាល​មិន​ទៅ​មន្ទីរពេទ្យ​ទេ​) ​បើកបរ​ក្នុងទិសដៅ​ពី​កើតមក​លិច​រួច​បត់​ឆ្វេង​ឡើងលើ​ស្ពាន​ទៅ​ត្បូង​។​

    ក្រោយមក​រថយន្ត​បាន​បុក​ម៉ូត​មួយគ្រឿង​ទៀត​ម៉ាក ​HONDA CUB50 ពាក់​ផ្លាកលេខ កណ្តាល​ 1E.4979 (​អត់​ពាក់មួក​សុវត្ថិភាព​នឹងមាន​កញ្ចក់​មើល​ក្រោយ​) អ្នកបើកបរ​ឈ្មោះ​ ហើម មិនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​លេខ​២​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង (​រ​របួសស្រាល​មិន​ទៅ​មន្ទីរពេទ្យ​ទេ​) បើកបរ​ក្នុងទិសដៅ​ពី​កើតមក​លិច​រួច​បត់​ឆ្វេង​ឡើងលើ​ស្ពាន​ទៅ​ត្បូង​។​

    យានយន្ត​ទាំងអស់​នាំយកទៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​តាខ្មៅ​ចាត់ការ​តាម​នីតិវិធី៕

អ្នកនឹងចូលចិត្ត

មតិយោបល់