adverise with khmeread 5140abae 7af0 4591 8a8b dac9112fc95b

ជនបរទេស​ស្រវឹង​ត្រាង​វ៉ៃ​ប្រាវ​ដេកពេទ្យ​ម្នាក់​,​ ​ប៉ូលិស​ចាប់ខ្លួន​ម្នាក់​

    ភ្នំពេញ​ ៖ បុរស​ជនបរទេស​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុ​សិ៍វ​ត្តុ​ភ្នំ ឃាត់ខ្លួន​បន្ទាប់ពី​ប្រើ​អំពើហិង្សា​ទៅលើ​ភាគី​ម្ខាង​ទៀត​ដែលជា​បរទេស​ដូចគ្នា បណ្ដាលឱ្យ​របួស​ត្រូវបាន​បញ្ចូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​កាលពី​វេលា​ម៉ោង​៧ ​និង​១០​នាទី​ថ្ងៃទី​១៦ ​ខែមិថុនា ​ឆ្នាំ​ស្ថិតនៅ​ចំណុច​ផ្លូវ​១៣​ កែង​១០៦ ក្នុង​សង្កាត់​វ​ត្តភ្នំ ខណ្ឌដូនពេញ។​

    ប្រភពព័ត៌មាន​បឋម​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​បុរស​បរទេស​ស្បែ​កស​២​នាក់​ប្រហែល ទើបតែ​ចេញពី​ផឹកស៊ី មួយ​យប់​ទល់​ភ្លឺ​បាន​ដើរ​ឈ្លោះ​គ្នា​តាម​បណ្តាល​ផ្លូវ​លេខ​១៣។ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​បញ្ចេញ​ក្បាច់គុណ​វ៉ៃ​គ្នា​ប្រាវ​បណ្តាលឱ្យ​ភាគី​ម្ខាង​រងរបួស​ធ្ងន់​ផ្អើល​ប្រជាពលរដ្ឋ​ជិតខាង​ចោមរោម​ជួយ​ឃាត់​ហើយ​ហៅ​ប៉ូលិស​មូលដ្ឋាន​មកឃាត់​ខ្លួន​ជនបង្ក​តែម្តង​។​

    ប្រភពព័ត៌មាន​បា​នប​ន្ត​ទៀតថា​ខណៈដែល​សម​ត្ថ​កិច្ច​នាំខ្លួន​ជនបង្ក​មកដល់​ប៉ុ​សិ៍​ដើម្បី​សួរនាំ ស្រាប់តែ​ជនបង្ក​រូបនោះ​ហាក់បីដូចជា​ឆ្លើយ​មិនដឹង​ខុសត្រូវ ព្រោះ​នៅ​ស្រវឹង​មិនទាន់​ស្វាង​នៅឡើយ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់