adverise with khmeread Grace4

Grace Chan ខកចិត្ត ពេលនាងទទួលបានចម្លើយមួយពីមិត្តប្រុសរបស់នាង Kevin Cheng

          តារាភាព​យន្ត​ Kevin Cheng បាន​ចូល​រួម​កម្មវិធី​ទទួល​ទាន​អាហារប្រកប​ដោយ​សុខភាព​នៅ​ទីក្រុងសៀងហៃ ហើយ​បាន​និយាយថា លោកយក​ទឹក​មក​សម្អាតមុខ​ជាទៀតទាត់​ ហើយ​មិនប្រើ​ផលិតផល​ថែស្បែក​មុខ​នោះទេ។

          សំណាងល្អ ស្បែក​របស់តារាភាព​យន្ត​រូបនេះ​នៅស្រស់ស្អាតដដែល។ នៅពេល​សួរនាំ​ថា តើ​លោក​គិតចង់ចាក់ថ្នាំ​បំប៉ន​​ស្បែក​មុខឬយ៉ាងណានោះ Kevin បាននិយាយថា “​បាទ! សម្រាប់ការថតភាព​យន្ត ប៉ុន្តែ​មិនមែនសម្រាប់​បំប៉ន​កំប៉េះគូទ​ទេ។ ប្រសិនបើ​មុខ​យើងរលោង​ពេក វានឹងប៉ះពាល់​ដល់​ការ​សម្តង​ផងដែរ។ យើងត្រូវ​​បង្ហាញទឹកមុខ​បែបធម្មជាតិ​ ដូច្នេះស្នាមជ្រួញ​ពិតជា​មាន​សារ​សំខាន់​ណាស់”។ បច្ចុប្បន្ន លោកកំពុង​ថត​ភាព​យន្តភាគថ្មី TVB ហើយ​បាន​និយា​យថា លោក​រង់ចាំដៃគូ​ Kristal Tin ។

នៅពេល​សួរថា តើ​លោកបាន​រៀបចំអ្វីខ្លះ​សម្រាប់ថ្ងៃខួបកំណើត​របស់មិត្ត​ស្រី Grace Chan នៅ​ថ្ងៃទី​២៣​ខែមិថុនា​នេះ Kevin បាន​និយាយថា “​បាទ! ខ្ញុំនឹង​គិត​អំពី​បញ្ហានេះ”។ នៅពេល​សួរថា Grace Chan ចង់ឲ្យ​លោក​ទៅ​ជួប​ឪពុក​របស់នាងនៅអំឡុង​ថ្ងៃបុណ្យក្តីស្រឡាញ់​របស់​ឪពុក​នោះ Kevin  បាន​និយាយថា “​ចាំមើលសិន ហើយ​បច្ចុប្បន្ន Grace Chan ក៏មមាញឹក​ផងដែរ”៕

adverise with khmeread

មតិយោបល់