adverise with khmeread 1

​តើ​អង់គ្លេស​នឹង​បញ្ឈប់ Bale យ៉ាងដូចម្តេច​?

​    ​ប្រសិនបើ​មាន​គេ​និយាយថា ប្រទេស​វែ​ល​គឺជា​ក្រុម​ពឹង​តែ​លើ​កីឡាករ​តែមួយ​រូប នោះ​អ្នក​និយាយ​នោះ​មិនបាន​ធ្វើការ​ស្ទាបស្ទង់​គ្រប់​ជ្រុងជ្រោយ​នោះទេ​។ លោកអ្នក​ដែល​បាន​ទស្សនា​ជ័យជម្នះ​របស់​វែ​ល​ទៅលើ​ស្លូ​វ៉ា​គី​ឬក៏​ការប្រកួត​ចុងក្រោយ​របស់​ពួកគេ​ច្បាស់​ជា​បានដឹង​ច្បាស់​។ ទោះយ៉ាងណា យើង​មិនអាច​ច្រានចោល​បានទេ​ថា វែ​ល​មាន​កីឡាករ​ឆ្នើម ហើយ​ក្នុង​រាត្រី​នេះ កីឡាករ​អង់គ្លេស​ម្នាក់​នឹងត្រូវ​ទទួល​ភារកិច្ច​ច្រើន​ក្នុង​តំបន់​ការពារ​។​

​    ​កីឡាករ​ឆ្នើម Gareth Bale បាន​ជួយ​ដល់​ផ្នែក​ប្រយុទ្ធ​ជាច្រើន​ដល់​ប្រទេស​វែ​ល ជាពិសេស​នៅក្នុង​ការប្រកួត​យប់​នេះ គាត់​អាច​ប្តូរ​ពី​តំណែង​ចែក​បាល់​មកជា​ខ្សែប្រយុទ្ធ​កណ្តាល​តែម្តង​។ កីឡាករ Hal Robson-Kanu អាច​ត្រឡប់មក​តំណែង​បម្រើ​ប្រយុទ្ធ​របស់ខ្លួន​វិញ​បាន ដែល​នេះ​មានន័យថា Bale អាច​លេង​គ្រប់​តួនាទី​និង​បង្កើត​ឱកាស​ឱ្យ​ក្រុម​ជម្រើសជាតិ​ខ្លួន ដែលជា​មុខសញ្ញា​គ្រោះ​ដ៏​ថ្នាក់​របស់​ខ្សែការពារ​អង់គ្លេស​។​

​    ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក Hodgson ច្បាស់​ជា​ត្រូវ​រក​ខ្សែបម្រើ​ដ៏​រឹងមាំ​មួយរូប​ទៀត​ដើម្បី​ចាប់​ដៃគូ​ជាមួយ​កីឡាករ Eric Dier ដែល​នេះ​នឹង​អនុញ្ញាតឱ្យ​គាត់​ផ្តោតទៅលើ​ការបង្អាក់ Bale៕

adverise with khmeread
ប្រភព៖ espnfc

មតិយោបល់