adverise with khmeread 2

អាវុធហត្ថខណ្ឌពោធិ៍សែនជ័យចាប់ចោរប្លន់៣នាក់ (វីដេអូខាងក្នុងអត្ថបទ)

    ភ្នំពេញ : អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​ថ្ងៃទី​ ២៦ ខែធ្នូ ឆ្នាំ២០១៥ វេលា​ម៉ោង​១និង៥៥​នាទីរសៀល បង្ក្រាប​ករណី​ប្លន់​និង​លួច​ម៉ូតូ​១​លើក​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣នាក់ ១-​ឈ្មោះ រិ​ន ចាន់​រ៉ា ភេទ​ប្រុស អាយុ​34​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាក​ដ៏ ស្នាក់នៅ​ភូមិ​ស្លា​កែ​ត ឃុំ​គគី​ស្រុក​គៀនស្វាយ ខេត្តកណ្តាល ២-​ឈ្មោះ​ឱ វា​រ៉ា ភេទ​ប្រុស​អាយុ​២៩ឆ្នាំ​មុខរបរ​មិន​ពិត​ប្រាក​ដ៏ ស្នាក់នៅ​ឃុំ​ជ្រៃ​ស្រុក​បាត់ដំបង​ខេត្តបាត់ដំបង និង​៣- កែវ កឹម ហៅ កណ្តុរ អាយុ ៣៣ ឆ្នាំ​ស្នាក់នៅ​ពុំ​ពិត​ប្រា​ដក​។​
    ចាប់យក​វត្ថុតាង​រួមមាន ១-​កាំភ្លើងខ្លី​១​ដើម ២-​ដែក​កាច់ករ​ម៉ូតូ​ចំនួន​02​កំ​ប្លេ​រ ៣-​ទូរ​សព្ទ័​ដៃ​ចំនួន​០៣ (​គ្រឿង​N​ពិល​2​និង​ខេ​ម​ហ្វូ​ន​1) ៤-​ម៉ូតូ​2​គ្រឿង​(C1251​គ្រឿង​និង​សង់​កូរ៉េ​1​គ្រឿង​) ៥-​សំបុត្រ​បញ្ចាំ​ម៉ូតូ​១៦-​កាំបិត ១។​
    បច្ចុប្បន្នកំពុង​សហកា​រ​ជាមួយ​ការិយាល័យ​បង្ក្រាប​បទល្មើស​ព្រ​ហ្ឌ​ទណ្ឌ​អាវុធហត្ថ រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​និតិ​វិធី​៕​

 

adverise with khmeread

មតិយោបល់