adverise with khmeread F115391b f759 460f bf57 7cf0316c2e8d

មន្ត្រីប៉ូលិស​ម្នាក់​ចងក​សម្លាប់ខ្លួន ក្នុងផ្ទះ​សង្ស័យ​មាន​វិបត្តិ​ក្នុង​គ្រួសារ​

    ភ្នំពេញ ៖ មន្ត្រីប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ម្នាក់​បាន​ចងក​ធ្វើអត្តឃាត​នៅក្នុង​ផ្ទះ​ខ្លួនឯង​សង្ស័យ​មាន​វិបត្តិ​គ្រួសារ បង្ក​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ កាលពី​វេលា​ម៉ោង​៥​ និង​៣០​ល្ងាច​នា​ថ្ងៃទី​១៥ មិថុនា ឆ្នាំ​២០១៦​នៅផ្ទះ​លេខ​៨ ​ផ្លូវ​៣៧៦ ក្រុម​៤៩ ភូមិ​៦ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា សព​មានឈ្មោះ វ៉ា គា​រិ​ទ្ទ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឋានន្តរសក្តិ​អនុសេនីយ៍ឯក​ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ។​

    ប្រភពព័ត៌មាន​ពី​កូន​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​កូន​ជនរងគ្រោះ​ជា​សិស្សសាលា​បាន​ទៅ​ទទួល​គណៈប្រតិភូ​វៀតណាម​ហើយ​ពេល​ត្រលប់មក​ដល់ផ្ទះ​ក៏​ឃើញ​ទ្វារ​បិទ​ហើយ​ក៏បាន​គោះទ្វារ​ហៅ​ឪពុក​តែ​ពុំ​ឮ​អី​នោះ។​

    ពេលនោះ​រូបគាត់​ក៏​ទៅ​ហៅ​អ្នកជិតខាង​ឱ្យមក​ជួយ​វ៉ៃ​ក​ព្ចា​ក់​ចូល​ទើប​ដឹង​ឪពុក​របស់ខ្លួន​ចងក​ស្លាប់​បាត់ទៅហើយ​។​

    បន្ទាប់មក​ក៏​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​សាកសព​ទើប​សន្និដ្ឋានថា​ស្លាប់​ដោយ​ធ្វើអត្តឃាត​ចងក​ខ្លួនឯង​ពិតប្រាកដ​មែន​។ ក្រោយពេល​កើតហេតុ​ក្រុមគ្រួសារ​សព​បាន​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់