adverise with khmeread 111

ពួក ISIS កំពុងធ្វើដំណើរ​ពី​ស៊ី​រី​ដើម្បី​បង្ក​ភេរវកម្ម​នៅ​បារាំង និង​បែលហ្ស៊ិក​

​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​បានឱ្យដឹងថា ប៉ូលិស និង​មន្ត្រី​ស៊ើបអង្កេត​ប្រឆាំង​ភេរវកម្ម​បានទទួល​ដំណឹង​អំពី​លទ្ធភាព​វាយប្រហារ​ពី​សំណាក់​ក្រុម ISIS មួយ​ក្តាប់​តូច ដែល​ចាក​ចេញពី​ស៊ី​រី​មក​បារាំង និង​បែលហ្ស៊ិក​ជាមួយ​ផែនការ​វាយប្រហារ​តាម​ដំណាក់កាល​របស់​វា​។
 
​    ​មន្ត្រី​សន្តិសុខ​បារាំង​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ទីភ្នាក់ងារ​ស៊ើបការណ៍​របស់​បែលហ្ស៊ិក​បាន​ផ្ញើលិខិត​ជូនដំណឹង​មួយ​មកកាន់​សម​ភាគី​បារាំង​អំពី​ការព្រមាន​នេះ ហើយ​លិខិត​នេះ​បាន​បញ្ជូន​តទៅ​ប៉ូលិស​ទូទាំងប្រទេស​បារាំង​កាលពី​ថ្ងៃ​អង្គារ​។ 

​    ​កាសែត Derniere Heure របស់​បែលហ្ស៊ិក​បាន​រាយ​ការណ៍​ថា មន្ត្រី​ប្រឆាំង​ភេរវកម្ម​បែលហ្ស៊ិក​បាន​ជូនដំណឹង​ទៅ​ប៉ូលិស​ថា ពួក​អ្នក​ប្រយុទ្ធ​ប្រដាប់អាវុធ​ទាំងនោះ​ប្រហែលជា​បាន​ចាក​ចេញពី​ស៊ី​រី​ប្រហែល ១០ ថ្ងៃ​ហើយ​ដើម្បី​ឆ្ពោះ​មក​បែលហ្ស៊ិក និង​បារាំង​។ 

​    ​កាសែត ដែល​ទទួលបាន​សារ​នេះដែរ បាន​និយាយថា អ្នក​ប្រយុទ្ធ​ដែល​ធ្វើដំណើរ​ដោយ​គ្មាន​លិខិតឆ្លងដែន​ទាំងនោះ​ត្រូវគេ​ជឿថា​ព្យាយាម​ចូល​អឺរ៉ុប​ដោយ​ជិះទូក​តាមរយៈ​ប្រទេស​តួ​ក​កី និង​ក្រិ​ក​។ 

​    ​ផ្សារ​ទំនើប​នៅ​ព្រុ​ច​សែ​ល ហាង​អាហារ​ដែល​ទិញ​សិទ្ធិ​ពី​អាមេរិក និង​ប៉ូលិស​គឺជា​គោលដៅ​វាយប្រហារ​របស់​ពួកនេះ​៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់