adverise with khmeread 10727 c1862b

នរណា​មិន​សើច បើ​គាត់​លេង​សុទ្ធតែ​អ៊ីចឹងៗ​!

    ​ជីដូន​គ្រប់រូប​ជា​មនុស្ស​ល្អ​បំផុត​ព្រោះ​ពួកគាត់​ជួយ​ធ្វើ​អាហារ​ឱ្យ​អ្នក ចិញ្ចឹម​អ្នក​ឥតឈប់ឈរ ហើយ​ពួកគាត់​នៅក្បែរ​អ្នកជា​និច្ច​។ វា​គ្មានអ្វី​ភ្ញាក់ផ្អើល​នោះទេ ប៉ុន្ដែ​លោកយាយ​ដ៏​គួរឱ្យ​ស្រឡាញ់​របស់ Ben John មកពី​ទីក្រុង Manchester ទើបតែ​ធ្វើឱ្យ​ពិភពលោក​ចាប់អារម្មណ៍​នា​ប៉ុន្មាន​ថ្ងៃ​មកនេះ​។​

​    ​Ben បាន​បើក​កុំព្យូទ័រ ហើយ​បាន​រកឃើញ ពាក្យ​ដែល​ជីដូន​របស់គាត់​វាយ​ស្វែងរក​ក្នុង Google​។​

​    ​ក្នុង​អក្សរ​ដែល​គាត់​ស្វែងរក​ក្នុង Google នោះ​គឺ​សរសេរថា "​សូមជួយ​បកប្រែ​លេខ​រ៉ូ​ម៉ាំង mcmxcviii នេះ​ផង​អរគុណ​" (Please translate these roman numerals mcmxcviii thank you)​។ សំណួរ​ដែល​លោកយាយ​សួរ​នៅលើ Google បានធ្វើឱ្យ​គ្រប់គ្នា​ញញឹម​គ្រប់គ្នា​នៅលើ Twitter ព្រោះ​គាត់​ចាត់ទុក Google ដូច​មនុស្ស ហើយ​និយាយ​អរគុណ​ទៅ Google ទៀត​។​

​    ​រូបភាព​បង្ហាញ​នៃ​ការស្វែងរក​របស់លោក​យាយ​របស់ Ben មាន​គេ​ស៊ែរ​ជាង ៩ ពាន់​ដង​នៅលើ Tweeter ។ ការ​ស៊ែរ​នេះ​ធ្វើឱ្យ Google ផេ​ក​នៅលើ Twitter មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ផងដែរ និង​បាន​ជូនពរ​លោកយាយ​ទៀតផង​៕

 

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់