adverise with khmeread 9f9981c4 480d 4fdf 9d60 9ad28ece3d48

អាវុធហត្ថ​រាជធានី​ប្រើ​យុទ្ធសាស្ត្រ​ត្រជាក់​ឡោមព័ទ្ធ​ពេល​ជាង​២​ម៉ោង​ទើប​នាំខ្លួន​បាន​យុវជន​បែក​ថ្នាំ​រត់គេច​ដោយ​ហែល​កាត់​ទន្លេ​មុខ​វាំង​

    ភ្នំពេញ ៖ កម្លាំង​អាវុធ​ខណ្ឌដូនពេញ​ និង​រាជធានី​វិលមុខ​ក្នុង​ការប្រើ​យុទ្ធសាស្ត្រ​ត្រជាក់​ឡោមព័ទ្ធ​អស់​រយៈពេល​ជាង​២​ម៉ោង​ទំរាំ​នាំខ្លួន​យុវជន​បែក​ថ្នាំ​ម្នាក់ ហែល​ទឹក​ឆ្លងទន្លេ​គេច​ពី​កម្លាំង​មាន​សមត្ថកិច្ច​ដោយ​ភ្ជាប់​ដាវ​សា​ម៉ូ​វៃ​ជាមួយ​ផង​ដើម្បី​គំរាម​សម្លាប់ខ្លួន តាំងពី​ត្រើយ​ខាងលិច​មុខ​វាំង ដល់ត្រើយ​ខាងកើត មុខ​អូ​តែ​ល សុខា​។​

    មន្ត្រី​អាវុធហត្ថ​រាជធានី​ បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១៦​ មិថុនា​ថា ដំបូង​ឡើយ​នៅ​ល្ងាច​ថ្ងៃទី​១៥​ មិថុនា​ ២០១៦ យុវជន​បែក​ថ្នាំ​ម្នាក់នេះ កាន់​ដាវ​៣ ដើម​គ្រវីគ្រវាត់​ដេញ​កាប់​គេឯង នៅមុខ​សាលា​ឧ​ទ្ធ​រណ៍ ​ត្រូវបាន​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ ដេញចាប់​រហូតដល់​ក្រោយ​ទីសក្ការៈ​បូជា​ព្រះអង្គ​ដង​កើ ក្នុង​ទឹកដី​ខណ្ឌដូនពេញ​។​

    តែ​យុវជន​ម្នាក់នេះ នូវតែ​គ្រវីគ្រវាត់​ដាវ មិនឱ្យ​អ្នកណា​ចូល​ជិត​បាន​។​ ​រហូត​ទាល់តែ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ទៅដល់​ទើប​យុវជន​ម្នាក់​នោះ សម្រេចចិត្ត​លោត​ចូល​ទឹកទន្លេ ហែល​គេច​ពី​សមត្ថកិច្ច ពី​ត្រើយ​ខាងលិច ដល់ត្រើយ​ខាងកើត​ទន្លេ ធ្វើឱ្យ​អាវុធហត្ថ ចាត់​កម្លាំង​តាមឃ្លាំមើល​យុវជន​នោះ​តាំងពី​មេឃ​ភ្លឺ​រហូតដល់​យប់​ងងឹត​អស់​រយៈពេល​ជាង​២​ម៉ោង​ទើប​ចាប់បាន​។​

    បន្ទាប់ពី​បញ្ជូន​ខ្លួន​យុវជន​រូបនោះ​មកដល់​ទីបញ្ជាការ​អាវុធហត្ថ​រាជធានី​ធ្វើការ​សួរនាំ​ទៅ​ទើ​ដឹង​ប្រាកដថា​រូបគាត់​ពិតជា​ញៀន​ថ្នាំ​ដល់​កម្រិត​មែន​​ដែល​សមត្ថកិច្ច​នឹង​ត្រៀម​ប​ញ្ធូ​ន​ទៅ​មណ្ឌល​កែរ​ប្រែ​គ្រឿងញៀន​ដើម្បី​ជួយ​ដល់​អនាគត​វ័យក្មេង​របស់គេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់