D8b34131 4e2d 4183 9fc9 04121fe7c81c

អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    ភ្នំពេញ​ ៖ ជនសង្ស័យ​៣​នាក់​រួម ​និង​ញៀន​១​កញ្ចប់​ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ធ្វើការ​បង្ក្រាបបាន​បន្ទាប់​ពី​ពួកគេ ​បាន​លាក់ទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់​កាលពី​វេលា​ម៉ោង​១​ និង​៣០​នាទី​រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំនុច​ផ្លូវ​១០១១ ស្ថិត​ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

    មន្ត្រី​អាវុធហត្ថ​បាន​ឱ្យ​ដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​ជាប់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​គឺ ទី​១-​ឈ្មោះ សុន កុសល​ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ,​ទី​២-​ឈ្មោះ នេ​ត ស៊ី​ម៉េង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ ជាងផ្សារដែក និង​ទី​៣-​ឈ្មោះ ហេង ហេន ភេទ​ប្រុស អាយុ២៥​ឆ្នាំ មុខរបរ​ជាងដែក អ្នក​ទាំង​៣ ស្នាក់នៅ​ភូមិ​សង្កាត់​ជាមួយគ្នា​។​

    លោក សុខ ឧ​ត្ត​ម មេ​បញ្ជា​រង​កងរាជអាវុធហត្ថ​​ ខណ្ឌ​សែន​សុខ​ បានឱ្យដឹងថា មុន​និង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​គឺ កម្លាំង​ល្បាត​របស់​កងរាជអាវុធហត្ថ​ខណ្ឌ ​បានធ្វើ​ល្បាត​នៅ​ផ្លូវ​១០១១ ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​ ដើម្បី​ការពារ​សុខ​សុវត្ថិភាព​ជួន​ប្រជាពលរដ្ឋ​។​

    ពេលនោះ​ក៏​ប្រទះឃើញ​ជនសង្ស័យ​បីនាក់​នេះ ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 10-3522 មានការ​សង្ស័យ ក៏​ឃាត់​សួរនាំ​និង​ឆែកឆេរ​បានឃើញ​ថ្នាំញៀន​១​កញ្ចប់​តូច​ប្រភេទ​ម៉ា​ទឹកកក ហើយក៏​នាំ​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​យកមក​សាកសួរ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ​។​

    វត្ថុតាង​ចាប់យក​រួមមាន​ម៉ូតូ​ស្មាស់​១​គ្រឿង ថ្នាំ​ក្រាម​ពណ៌​ស ១​កញ្ចប់​តូច ទូរស័ព្ទ​២​គ្រឿង​និង​ខ្សែដៃ​១​ខ្សែ​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បាន​ទិញ​ថ្នាំញៀន​យកទៅ​ចែកគ្នា​ជក់​ពិតប្រាកដ​មែន​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​រួម​និង​វត្ថុតាង​ត្រូវបាន​ប​ញ្ជួ​ន​ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អ្នកនឹងចូលចិត្ត

មតិយោបល់