adverise with khmeread 7e62b0b3 5c0b 48d9 9da6 eee375af40fc

ឃើញ​ដូច​ទំនង​! ចូល​លួច​ទូរស័ព្ទ ត្រូវ​ម្ចាស់​គេ​ភ្ញាក់​ទាន់​ខ្ញី​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​បងប្អូន ប្រជាពលរដ្ឋ នាំគ្នា​ព័ទ្ធ​ចាប់បាន ប្រគល់ជូន​សមត្ថកិច្ច បន្ទាប់ពី​បាន​ចូលធ្វើ សកម្មភាព​លួច​ទូរស័ព្ទ​ពីរ​គ្រឿង ក្នុងផ្ទះ​មួយកន្លែង​ស្ថិតនៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅវេលា​ម៉ោង​ប្រមាណ២ ​និង​៣០​នាទី រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦​នេះ ហើយ​នៅពេល​ឆែកឆេរ​ក្នុង​ខ្លួន​រកឃើញ​ថ្នាំញៀន​ថែមទៀត។​

    អ្នកភូមិ​ឫស្សី​បានឱ្យដឹងថា ដំបូង​ជនសង្ស័យ ញ៉ែម វាសនា ភេទ​ប្រុស ​អាយុ​១៧ ឆ្នាំ​ដែលមាន​ទីលំនៅ ក្នុង​ខណ្ឌដង្កោ បាន​ចូលធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ ក្នុងផ្ទះ​ជនរងគ្រោះ​ដែល​កំពុង​ដេក។ ខណៈ​កំពុង​ធ្វើ​សកម្មភាព ជនរងគ្រោះ​បាន​ភ្ញាក់​ដឹងខ្លួន រួច​ស្រែកថា​ចោរៗ ក៏​ឮ​ដល់​ប្រជាពលរដ្ឋ​នៅក្បែរ​ខាង រួច​នាំគ្នា​ដេញចាប់​ប្រគល់ជូន កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ និង​កម្លាំង​ប្រជា​ការពារ​។​

    សាក្សី​បាន​បន្តទៀតថា ក្រោយ​ឃាត់ខ្លួន មន្ត្រី​ជំនាញ បាន​រកឃើញ​ជនសង្ស័យ​មាន​ថ្នាំញៀន​ចំនួន ៥​កញ្ចប់​តូច​នៅក្នុង​ខ្លួន​ថែមទៀត។ បន្ទាប់មក​កម្លាំង​អាវុធហត្ថ ក៏បាន​នាំខ្លួន​ទី​កាន់ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់