adverise with khmeread F0b59fa5 41c4 40bb 9749 53b814ac5e54 %281%29

ស្រី​យួន​ម្នាក់​នៅ​កំពង់ឆ្នាំង​ទៅ​លួច​ខ្សែក​នៅ​ផ្សារ​សួង​ជាប់​ខ្នោះ​

    ត្បូង​ឃ្មុំ​ ៖ ស្រី​យួន​ម្នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ក្រុង​សួង បង្ក្រាប​ជាក់ស្តែង​ឃាត់ខ្លួន ក្នុងករណី​ចោរកម្ម​លួច​ខ្សែ​កមាស កាលពី​ព្រឹក​ថ្ងៃទី១៦​ មិថុនា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្សារ​សួង សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ។​

    ប៉ូលិស​និយាយថា អំពើ​លួច​នេះ​បង្កដោយ​ជនសង្ស័យ​ឈ្មោះ មាង ធី​ខា ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជនជាតិ​យួន​ស្នាក់នៅ​ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានធ្វើ​សកម្មភាព​លួច​យក​ខ្សែក​ក្លែងក្លាយ​លួច​ខ្សែ​កមាស​ពី​ជនរងគ្រោះ​ម្នាក់​ បានសម្រេច​នៅ​ចំណុច​ផ្សារ​សួង សង្កាត់​-​ក្រុង​សួង ​ត្រូវ​ម្ចាស់​ដឹង​ទាន់​ស្រែក​ចោរៗ ហើយ​ត្រូវបាន​ប៉ូលិស​ប្រចាំការ​នៅ​ទីនោះ​ចាប់បាន​ភ្លាមៗ។​

    បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់