81a23f3d 604d 41b2 b5ba 7177e173115e

លួច​ម៉ូតូ​ជនជាតិ​បារាំង​ប៉ូលិស​វ៉ៃខ្នោះ​បាន​២​នាក់​

    ព្រះសីហនុ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ក្រុងព្រះសីហនុ​ចាប់ខ្លួន​នៅវេលា​ម៉ោង​១៥ ​និង​៣០​នាទី ថ្ងៃទី​១៦​ មិថុនា ​ឆ្នាំ​២០១៦ នេះ​បន្ទាប់ពី​បានធ្វើ​សកម្មភាព​កាច់​បំបែក​សោ ក​ម៉ូតូ​កាលពី ម៉ោង​១២ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ចូល​ថ្ងៃទី​១៦​ មិថុនា ​២០១៦​ នៅផ្ទះ​សំណាក់​ជី​ប៊ី​ធី ក្រុមទី​៦ ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​៤ និង​កម្លាំង​ប៉ូលិស​ស្រុក​ព្រៃនប់​ធ្វើការ​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​ចំនួន​២​នាក់ ពីបទ​ចោ​កម្ម កាច់​បំបែក​សោក​ម៉ូតូ​កាលពី ម៉ោង​១២ ​និង​៣០​នាទី អា​ធ្រា​ត្រ​ចូល​ថ្ងៃទី១៦​ មិថុនា ​២០១៦​នៅផ្ទះ​សំណាក់​ជី​ប៊ី​ធី ក្រុមទី​៦ ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ឈ្មោះ​ RENAUD MICHEL LUCIEN MAURICE ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ មុខរបរ​ចូល​និ​វត្ស​ន៍​ជនជាតិ​បារាំង កាន់​លិខិតឆ្លងដែន​លេខ ​15DC21151​ ចុះ​ថ្ងៃទី​២ ​ខែធ្នូ ​២០១៥ ស្នាក់នៅ​ផ្ទះជួល​ខាងលើ​។​

    ចំណែក​ជន​ស​ង្ស​យ័​ចំនួន​២​នាក់​ ១-​ឈ្មោះ យស់ វេ​ង​ហេង ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះជួល​ភូមិ១​ សង្កាត់​៤​ ក្រុងព្រះសីហនុ ​(​អ្នក​កាច់​ផ្ទាល់​) ​និង២-​ឈ្មោះ ​នួន វែ​ន ​ហៅ​បារាំង​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ក្រុម​១៧ ភូមិ​២ សង្កាត់​៣ ​ក្រុងព្រះសីហនុ ​(​ជា​អ្នកជិះ​យកទៅលក់​)​។ វត្ថុតាង​ចាប់យក​​ម៉ូតូ​១​គ្រឿង​ម៉ាក​VISTON​ព័​ណ​ទឹកប៊ិច​។​

    ជនសង្ស័យ​ និង​វត្ថុតាង​ខាងលើ ​កម្លាំង​ជំនាញ​កំពុង​បន្ត​និតិ​វិធី​បញ្ជូនទៅ​តុលាការ​៕

អ្នកនឹងចូលចិត្ត

មតិយោបល់