adverise with khmeread 168

ទាត់ម៉ែក្មេកធ្លាក់ពីលើអង្រឹងបែកមាត់ត្រូវប៉ូលិសឃាត់ខ្លួន

    ព្រះសីហនុ ៖ ប៉ូលិស​ស្រុក​ព្រៃនប់​កាលពី​ម៉ោង​៨​និង​៣០​នាទី​ថ្ងៃ​២៦.១២.២០១៥​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ពីបទ​ហិង្សា​ដោយ​ចេតនា​ទាត់​ម៉ែក្មេក​ធ្លាក់​ពីលើ​អង្រឹង​របួស​កាលពី​ថ្ងៃ​.25.12-2015 ម៉ោង 13​និង​10​នាទី​នៅ​ចំណុច​ក្រម​ទី​12 ភូមិ​បឹង​វែង ឃំ​ុ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​សុខ ខ្វាន់ ភេទ​ប្រុស​អាយុ​25​ឆ្នាំ​មុខរបរកម្មករសំណង់​ត្រូវជា​កូនប្រសារ​របស់​ជនរ​ង​គ្រោះ​ឈ្មោះ​អឹង ហេ​ភេទ​ស្រី​អាយុ​56​ឆ្នាំ​មុខរបរ​នៅផ្ទះ​អ្នក​ទាំងពីរ​មាន​ទីលំនៅ​ដូច​ចំណុច​កើត​ហេតុ​។​
    ប៉ូលិស​បន្តថា ដំបូង​បុរស​សុខ ខ្វាន់​បាន ទាត់ ម្ដាយក្មេក​ធ្លាក់​ពី​លើអង្រឹង​របួស​បែក​មាត់ ចុកចាប់​ពេញ​ខ្លួន ហើយ​ត្រូវបាន​ម៉ែក្មេក​បានដាក់​ពាក្យបណ្តឹង​ទៅ​ប៉ូលិស​ទើប​ឈានទៅ​ចាប់ខ្លួន​។​
    បច្ចុប្បន្ន ជនសង្ស័យ​ប៉ូលិស​ជំនាញ​ចាត់​ការបន្ត​តាម​នីតិវិធី​បញ្ជូនទៅ​តុលាការ​។​

adverise with khmeread

មតិយោបល់