2cf98692 76fb 40d9 9d34 1c7829e237af

ព័ត៌មាន​បន្ថែម​ស្តីពី៖ មានជ័យ​និង​តាខ្មៅ​រួមគ្នា​ឃាត់​មេខ្លោង​លួច​ឡាន​២​នាក់​

    ភ្នំពេញ ៖ មេខ្លោង​ដែល​ធ្វើ​សកម្មភាព​លួច​រថយន្ត​យ៉ាងសកម្ម​២​នាក់ ត្រូវបាន​កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និងប៉ូលិស​ក្រុង​តាខ្មៅ ខេត្តកណ្តាល​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ដោយ​ដកហូត​បាន​រថយន្ត​ចំនួន ២​គ្រឿង ម៉ូតូ​មួយគ្រឿង និង​អាវុធខ្លី​ម៉ា​កឡុក​មួយ​ដើម។ ប៉ុន្តែ​បើ​យោងតាម​របាយការណ៍​ជំហាន​ដំបូង​ប៉ូលិស​ឃាត់​ជនសង្ស័យ៣​នាក់។​

    ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង១០ និង៣០នាទី​ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅផ្ទះ​សំណាក់​មួយ​នៅ​ចាក់អង្រែ​ក្រោម ផ្លូវជាតិ​លេខ២ ភូមិ​ព្រែក​តា​ឡុង ក្នុង​សង្កាត់​ចាក់​ក្រោម ខណ្ឌមានជ័យ​។​

    ប៉ូលិស​ខណ្ឌមានជ័យ​បានឱ្យដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទាំងពីរ​នាក់​មាន​ទី​១-​ឈ្មោះ នៅ សុខ​ឡុង ភេទ​ប្រុស អាយុ២១ឆ្នាំ  មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ (​ជា​មេខ្លោង​និង​ជា​ម្ចាស់​អាវុធ​)​ ឃាត់ខ្លួន​បាន​នៅក្នុង​ផ្ទះសំណាក់​ខាងលើ​ និង​ទី​២-​ឈ្មោះ ស៊ុំ វិជ្ជា ភេទ​ប្រុស អាយុ២៦​ឆ្នាំ លក់ទំនិញ​បោះ​ដុំ​មួយកន្លែង ដែលមាន​ទីតាំងនៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​បាន​ដកហូត​រថយន្ត​ចំនួន​ពី​គ្រឿង គឺ ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2Y-9437​ និង​ម៉ាក CRV ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ ​2D-9488 និង​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល ​1H-6020 ​មួយគ្រឿង រួមទាំង​អាវុធខ្លី​ម៉ា​កឡុក ពណ៌​ខ្មៅ មួយ​ដើម មាន​គ្រាប់​ចំនួន ១២​គ្រាប់​ទៀតផង​។​ តាម​ប្រភព​ដដែល​បាន​ប្រាប់​ឱ្យដឹងថា ប្រតិបត្តិការ​នេះដែរ​គឺ​បាន​ធ្វើឡើង​ក្រោយពី​ទទួលបាន​ពាក្យ​បុរស​ជា​ជនរងគ្រោះ។

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ម្នាក់​ឈ្មោះ ឌឿ​ង រិទ្ធី អាយុ៣១​ឆ្នាំ ម្នាក់​ស្នាក់​នៅផ្ទះ​លេខ ០៦ ផ្លូវ​លេខ ១២ ភូមិ​ទ្រា ៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ បាន​បាត់​រថយន្ត​របស់ខ្លួន​មួយគ្រឿង​ម៉ាក CRV ខាងលើ កាលពី​វេលា​ម៉ោង២ និង​៣០​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ នោះ​។​

    រហូតដល់​វេលា​ម៉ោង៣ និង៤៥នាទី​ល្ងាច ថ្ងៃទី១៥ ខែមិថុនា ម្សិលមិញ​នេះ ក៏បាន​ប្រទះឃើញ​រថយន្ត​របស់ខ្លួន​ដែល​បាន​បាត់​នោះ​នៅក្នុង​យានដ្ឋាន​ជួសជុល​រថយន្ត​ដែលមាន​យីហោ ហេង ហេង នៅ​ម្តុំ​លូ​ប្រាំ ក៏​រាយ​ការ​ប្រាប់​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ឃាត់ទុក និង​ឈានទៅដល់​ការឃាត់ខ្លួន​បាន​ក្រុម​ចោរលួច​រថយន្ត​ទាំងពីរ​នាក់​ខាងលើ​តែម្តង​។​

    បើ​យោងតាម​របាយការណ៍​ជំហាន​ដំបូង​ប៉ូលិស​ឃាត់​ជនសង្ស័យ៣​នាក់៕


  

អ្នកនឹងចូលចិត្ត

មតិយោបល់