adverise with khmeread 433ee8bc 9094 4ceb 9afb b1db24ed95b8

ប្រគល់​អំណោយ​ជាការ​លើកទឹកចិត្ត​ដល់ ពលរដ្ឋ​ម្នាក់​ដែល​ប្រទះឃើញ​អាវុធ​

    បន្ទាយ​មាន​ជ័យ ៖ កម្លាំង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បានប្រគល់​អំណោយ​ជាការ​លើកទឹកចិត្ត​ដល់ ពលរដ្ឋ​ម្នាក់​ដែល​ប្រទះឃើញ​អាវុធ​មាន និង​រាយការណ៍​ដល់​កម្លាំង​អាវុធហត្ថ  កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ នេះ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ប្រជាពលរដ្ឋ​ដែល​ទទួលបាន​អំណោយ​ឈ្មោះ ទឹម ហន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​-​សង្កាត់ ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។ អាវុធ​ដែល​រើស​បានជា​ប្រភេទ AK47 ខណពេល​គាត់​ទៅ​រើស​អេតចាយ នៅ​គំនរ​សំរាម​ស្រាប់តែ​ឃើញ ក្រណាត់​ភួយ​រុំ ក៏​សង្ស័យ យកមក​ហែក​មើល​ក៏​ឃើញ​អាវុធ រួច​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាមៗ​តែម្តង។​

    អំណោយ​ទទួលបាន​រួមមាន​៖១. អង្ករ​៥០​គីឡូក្រាម​, ២. ទឹកត្រី ទឹក​ស៊ី​អ៊ិ​វ ៥​យួរ​, ០៣. ទឹក​សុទ្ធ​៥​កេស មី​៥​កេស និង​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់