B04536c7 121f 4a66 8360 ee3a88b16280

ប្រេងសាំង​៣០​លីត្រ ធ្វើឱ្យ​ឆេះ​គ្មាន​សល់ ចុះបើ​មួយ​ស្ថានីយ​ប្រេង​វិញ​វា​យ៉ាងណា​?

    ពោធិ៍សាត់ ៖ ផ្ទះមួយ​ខ្នង​ និង​តូប​លក់​បបរ​មួយ​ ត្រូវបាន​ភ្លើង​ឆេះ​ខ្ទេច​នា​ថ្ងៃទី​១៦ មិថុន​ឆ្នាំ​ឆ្នាំ​២០១៦ ម៉ោង​១១​ថ្ងៃត្រង់  កើតឡើង​នៅ​ចំណុច​ជាប់​ផ្លូវជាតិ​លេខ​៥ ភូមិ​ក្របី​ស ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិសាត់​។​

    ប៉ូលិស​និយាយថា ម្ចាស់​តូប​ឈ្មោះ សេង សាំ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ តូប​ដែល​ឆេះ​មាន​ទំហំ​ទទឹង​៤​ម៉ែត្រ បណ្តោយ​៦​ម៉ែត្រ​ជញ្ជាំង​ក្តារ​ប្រក់ស​ង្គ័​សី និង​តូប​លក់​បបរ​មួយទៀត ប្រក់​ស្លឹក ត្រូវបាន​ឆេះ​គ្មាន​សល់។ សម្ភារៈ​ខូចខាត​មាន ម៉ា​ស៊ី​ន​ហ្វូ​តូ​គប់​ពីមួយ​គ្រឿង, ​ម៉ា​ស៊ី​​ន​ថតរូប​មួយ, ​ម៉ា​ស៊ី​ន​អូស​សំបុត្រ​ការ​១, ​ម៉ាស៊ី​​ន​ផ្តិតរូប​១, ​កុំព្យូទ័រ​២, ​ម៉ូតូ​១​គ្រឿង​, ​ទូរស័ព្ទ​៣៣​គ្រឿង ខោអាវ និង​លុយ​កាត់​មួយចំនួនទៀត។​

    មូលហេតុ មកពី​កូន​អាយុ​៣​ឆ្នាំ​ធ្វើឱ្យ​ដួល​ពី​ដុង​សាំង ចំណុះ​៣០​លីត្រ ហូរ​សាំង​ទៅជិត​ចង្ក្រាន​បាយ​ដែល​កំពុង​ដាំបាយ​បណ្តាលឱ្យ​ឆាបឆេះ សឹងតែ​រត់​មិន​ចង់​រួចខ្លួន។ ភ្លាមៗនោះ​រថយន្ត​ពន្លត់អគ្គីភ័យ​ស្រុក​បានមក​ជួយសង្គ្រោះ​ដែរ តែ​បាន​ឆេះ​អស់​ទៅហើយ សរុប​ទឹកប្រាក់​អស់​ឆេះ​គិត​ជា​ប្រា​ក់ជាង​១៥០០០​ដុល្លារ៕

អ្នកនឹងចូលចិត្ត

មតិយោបល់