adverise with khmeread 20a212ea 23f3 4a07 a904 91a73e1673b7 %281%29

អាវុធហត្ថ​ខណ្ឌមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជាមួយ​ថ្នាំញៀន​៨​កញ្ចប់​

    ភ្នំពេញ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ពាក់ព័ន្ធ​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ស្ថិតនៅ​ចំណុច ក្រោយ​ផ្សារ ស្ទឹងមានជ័យ​ថ្មី ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅវេលា​ម៉ោង​០២ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹង​ទៀតថា ជនសង្ស័យ​មានឈ្មោះ មាស ស័​ក្ត​រិទ្ធី ភេទ​ប្រុស អាយុ២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ មិន​ច្បាស់លាស់​។ ​វត្ថុតាង​ចាប់យក​រួមមាន​៖ ១. ថ្នាំញៀន​ ចំនួន០៨​កញ្ចប់​, ២. ទូរស័ព្ទដៃ​ចំនួន០១គ្រឿង​។​

    ជនសង្ស័យ និង​វត្ថុតាង ត្រូវ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ កំពុង​សាង​សំណុំរឿង ប​ញ្ចូ​ន​បន្តទៅ​កងរាជអាវុធហត្ថ​រាជធានី ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់