adverise with khmeread 17ea3a65 5cc8 4541 9760 d07465a58367

ជនសង្ស័យ​២​នាក់ ជាមួយ​ថ្នាំញៀន​២​កញ្ចប់​ត្រូវបាន​ប៉េអឹម​ឃាត់ខ្លួន​

    សៀមរាប ៖ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខេ្ត​សៀមរាប ​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន ស្ថិតនៅ​ចំណុច ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​នៅវេលា​ម៉ោង​០៩ និង​៣០​នាទីថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ ម្សិលមិញ។​

     មន្ត្រី​អាវុធហត្ថ​បាន​បន្ត​ឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ​គា បូរី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាង​រថយន្ត ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​ និង​ឈ្មោះ​ វេន ធី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ​មិន​ពិតប្រាកដ។ ​វត្ថុតាង​ចាប់យក​រួមមាន​៖ ១. ថ្នាំញៀន ​ចំនួន០២​កញ្ចប់ ទម្ងន់​ស្មើ ០.៤២​ក្រាម​, ២. ទូរស័ព្ទដៃ ​ចំនួន០២គ្រឿង​។​

     ជនសង្ស័យ និង​វត្ថុតាង ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប កំពុង​សាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់