adverise with khmeread 99386c8b 51a1 486b 9235 bd6372cc4fd8

បោក​ខោអាវ​រួច​ហាល​ស្នួរ​មាន​ចរន្ត​ភ្លើង​ឆក់​ស្លាប់​

    កណ្តាល ៖ មាន​ករណី​ស្ត្រី​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់​កើតឡើង​នៅ​ថ្ងៃទី​១៦ ​មិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​ និង​៤៥​នាទី​ល្ងាច​នេះ នៅ​ចំណុច ភូមិ​ខាងជើង​ ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ​ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​មា​ច សៅ ​ភេទ​ស្រី ​អាយុ​៥៨​ឆ្នាំ រស់​​នៅ​ភូមិ​ខាងត្បូង ​ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​មុនពេល​កើតហេតុ​ជនរងគ្រោះ បានមក​លេង​ផ្ទះ​ឈ្មោះ​ ម៉ាង កៀ​ម ភេទ​ប្រុស​ នៅ​ភូមិ​ខាងជើង ​ឃុំ​អន្លង់​រមៀត​ជា​អ្នក​រាប់អាន​គ្នា។ លុះដល់​វេលា​ម៉ោង​កើតហេតុ​ជនរងគ្រោះ​ បាន​បោក​ខោអាវ​ឱ្យ​ ហើយក៏​យក​ខោអាវ​ទៅ​ហាល​នៅ​ស្នួ​រហាល​ខោអាវ នៅក្រោយ​ផ្ទះ​ដែល ត​ជាប់​សំ​យ៉ាប​ផ្ទះ​ខាងក្រោយ ហើយក៏​ឆក់​ខ្សែភ្លើង​ស្លាប់​តែម្តង។​

    បន្ទាប់មក​កម្លាំង​ជំនាញ ប៉ុស្តិ៍​ហើយ​ ​និង​ក្រុមប្រឹក្សាឃុំ បានធ្វើការ​ពិនិត្យ​ទៅលើ​សព មាន​ស្នាម​ដាច់​រលាត់ នៅលើ​ដៃ​ម្រាម​ចង្អុល​ខាងឆ្វេង​និង​ខ្នងជើង​ខាងឆ្វេង គឺ​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែន​។ ផ្នែក​ជំនាញ​បានប្រគល់​សព​ជូនទៅ ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់