1

ប្រិយមិត្ត Man U ស្វាគមន៍​លោក Mourinho បន្ទាប់ពី​ក្លឹប​បិសាច​ចាញ់ Stoke ២-០

​តំណែង​របស់លោក Louis van Gaal បាន​រង្គោះរង្គើ​ទៅហើយ​មុន​ការប្រកួត​ជាមួយ Stoke ហើយ​ឥឡូវនេះ​ប្រហែលជា​ទៅ​មែនទែន​ហើយ​បន្ទាប់ពី​ចាញ់ ២-០ ក្នុង​ទឹកដី Stoke​។ គ្រូបង្វឹក​វ័យ ៦៤ ឆ្នាំ​រូបនេះ​បាន​និយាយ​ក្នុង​សប្តាហ៍​នេះ​ថា ការប្រកួត​ជាមួយ​ក្រុម​រឹង​ក្នុងផ្ទះ Stoke គឺជា​ការប្រកួត​ដែល​ត្រូវតែ​ឈ្នះ​ដាច់ខាត ប៉ុន្តែ​វា​មិន​ដូច​ការរំពឹងទុក​ទេ​ដោយ​លទ្ធផល​កាន់តែ​ធ្ងន់ធ្ងរ​សម្រាប់​ក្រុម​បិសាច​ក្រហម​។​

​មានការ​រំពឹង​ទុកជា​ច្រើន​ក្នុង​សប្តាហ៍​នេះ​ថា អតីត​គ្រូបង្វឹក Chelsea លោក Jose Mourinho បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ចូលមក​កាន់កាប់​តំណែង​បន្ត​ពី​លោក Van Gaal ហើយ​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​បុរស​សញ្ជាតិ​ហូ​ឡង់​រូបនេះ​ខឹងសម្បារ​យ៉ាងខ្លាំង រួច​ដើរ​ចេញពី​បន្ទប់​ធ្វើ​សន្និសីទកាសែត​បន្ទាប់​អ្នកកាសែត​សួរនាំ​លោក​ច្រើនពេក​។​

​ទោះជា​យ៉ាងណាក៏ដោយ បន្ទាប់ពី​បរាជ័យ​ក្នុងថ្ងៃនេះ វា​ហាក់ដូចជា​គ្មាន​ផ្លូវ​ដើរ​សម្រាប់​អតីត​គ្រូបង្វឹក Barcelona រូបនេះ​ទៀត​ទេ ដោយ​ប្រិយមិត្ត Man Utd ចាប់ផ្តើម​ចិន​ណាយ​នឹង​លោក​ទៅហើយ និង​បាន​ស្វាគមន៍​លោក Jose Mourinho ឲ្យ​មក​ក្លឹប​ថែមទៀត​៕

ប្រភព៖ មេត្រូ

មតិយោបល់