adverise with khmeread 1

មូលហេតុ​ដែល​ខោ​ខៅ​ប៊ូ​យ​មានកូន​ហោប៉ៅ​នៅ​ខាងស្តាំ​!

    ​តើ​មាន​ដែល​ឆ្ងល់​ទេ​ថា​ហេតុអ្វី​បានជា​ខោ​ខៅ​ប៊ូ​យ​មានកូន​ហោប៉ៅ​មួយ​នៅ​ខាងស្តាំ​? យោងតាម​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់ Levi Strauss & Co blog របស់​អាមេរិក​បានឱ្យ​ដឹងថា កូន​ហៅ​ប៉ៅ​នេះ​បង្កើត​ដំបូង​គឺ​សម្រាប់​បុរស​ដែល​កាន់​កូន​នាឡិកា (​ដូច​កាក់ ឬ​ដូច​កូន​នាឡិកាប៉ោល​) ព្រោះ​សម័យមុន​កម្មករ​គ្មាន​ទូរស័ព្ទ​សម្រាប់​មើល​ម៉ោង​ដូច​បច្ចុប្បន្ន​ទេ​។ 

​    ​ខោ​ខៅ​ប៊ូ​យ​នេះ​មាន​ប្រវត្តិ​កកើតឡើង​ដំបូង​តាំងពី ១៨៥៥ នៅ​សហរដ្ឋអាមេរិក ហើយ​ខោ​នេះ​ភាគច្រើន​គឺ​សម្រាប់​កម្មករ​រ៉ែ​។ ដោយសារ​នាឡិកា​រាង​ដូច​កាក់ ដូច្នេះ​វា​ងាយ​នឹង​ជ្រុះ​បាត់​ណាស់ ហេតុដូច្នេះ​ហើយ​ទើប​គេ​បង្កើត​ហោប៉ៅ​តូច​នោះឡើយ​ស្រណុក​ទុកដាក់​នាឡិកា​។ 

​    ​កម្មករ​រ៉ែ​អាមេរិក​ត្រូវការ​ម៉ោង​ចាំបាច់​គ្រប់គ្នា​នា​សម័យ​នោះ ព្រោះ​ពួកគេ​ត្រូវ​ងើប​ពី​ព្រលឹម​ឱ្យទាន់​ម៉ោង​ធ្វើការ ហេតុនេះហើយ​ទើបបានជា​នាឡិកាប៉ោល​ខ្នាតតូច​ចាំបាច់​ត្រូវតែមាន​តាម​ខ្លួន រីឯ​នាឡិកា​ពាក់​ដៃ​មិនអាច​ប្រើ​បានទេ ព្រោះ​ត្រូវធ្វើ​ការងារ​ដោយ​ប្រើ​ដៃ ហើយ​វា​ងាយ​នឹង​ខូច​ដោយ​ប្រការ​ចៃដន្យ​ណាមួយ បើ​ពាក់​នៅ​នឹង​ដៃ​។​

​    ​សព្វថ្ងៃ​ម៉ូត​ហោប៉ៅ​នេះ​នៅតែ​រក្សា​ជាប់​មកជា​និច្ច ពុំមាន​ការកែប្រែ​ទម្រង់​ដើម​ទាំងពី​ជិត ២០០ ឆ្នាំមុន​មកម្ល៉េះ​៕

adverise with khmeread
ប្រភព៖ twentytwowords

អ្នកនឹងចូលចិត្ត

មតិយោបល់