adverise with khmeread 1

ម៉ាស៊ីន​សម្រក​ទម្ងន់​ទទួលបាន​ការអនុញ្ញាត​ឱ្យ​ចរាចរណ៍​ពី​អាជ្ញាធរ​សុខាភិបាល​អាមេរិក​

    ​យោងតាម​វេ​ប​សាយ Straitstimes របស់​សិង្ហ​បុរី​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បានឱ្យដឹងថា ឧបករណ៍​សម្រក​ទម្ងន់ ដែល​បូម​អាហារ​ចេញពី​ក្រពះ​របស់​អ្នកប្រើប្រាស់ បានទទួល​បាន​តែម​អនុញ្ញាត​ពី​ទីភ្នាក់ងាររដ្ឋបាល​ចំណី​អា​ហរ និង​ឱសថ​របស់​អាមេរិក​ហើយ (FDA)​។ 

​    ​ឧបករណ៍​នេះ​មាន​ឈ្មោះថា AspireAssist ហើយ​វា​ប្រើប្រាស់ "​បំពង់​ញាត់​ចូល​ពោះ​តាមរយៈ​វះកាត់​" ដើម្បី​បូម​កាក​អាហារ​ចេញពី​ក្រពះ​បន្ទាប់ពី​អាហារ​នីមួយៗ​។ 

​    ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ (១៤ មិថុនា​) ទីភ្នាក់ងារ FDA នេះ​បាន​និយាយថា ឧបករណ៍​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ប្រើប្រាស់​សម្រាប់​អ្នកជំងឺ​អាយុ ២២ ឆ្នាំ​ឡើងទៅ​ដែលមាន​ជំងឺ​ធាត់​ជ្រុល និង​បរាជ័យ​ក្នុងការ​សម្រក​ទម្ងន់​តា​មរយៈ​ការព្យាបាល​ដោយ​វះកាត់​។ 

​    ​ឧបករណ៍​នេះ​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​អាមេរិក Aspire Baratrics ហើយក៏​មាន​លក់​នៅ​អឺរ៉ុប​ហើយ​ដែរ​។ 

​    ​ផលប៉ះពាល់​របស់​ឧបករណ៍​នេះ​មានដូចជា ឈឺពោះ រលាក អាច​ធ្លាយ​ត្រង់​កន្លែង​ណាមួយ​ក្នុង​ពោះ និង​ចេញឈាម​៕

​ប្រភព​៖ Straitstimes

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់